ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា វ័ន ប៊ុនថៃ ផឹកស្រវឹងស្រែកឡូឡា វាយនារីខារ៉ាអូខេម្នាក់ នៅខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

428


កំពង់ចាម៖ ឧកញ៉ា វ័ន ប៊ុនថៃ ដែលគេស្គាល់ ថាឈ្មួញ ឈើ មានឥទ្ធិពល
ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើប្រាស់អំពើហិង្សាក្នុងខារ៉ាអូខេ វីឡា នៅខេត្តកំពង់ចាម នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

ឧកញ៉ា វ័នប៊ុន ថៃ ក្រោយផឹកស្រវឹងប្រើអំពើហឹង្សា លើនារី បំរើខារ៉ាអូខេ វីឡា។ នៅមុនពេលកើតហេតុ ឧកញ៉ា វ័នប៊ុន ថៃនិងបក្ខ ពួក បាននាំ គ្នា ទៅចូល ផឹកស៊ី នៅក្នុង ហាង ខារ៉ាអូខេ វីឡា ក្នុងបន្ទាប់ 6666 លុះពេលផឹកស្រវឹង ដោយ អំណាច ស្រា និង ឥទ្ធិពលនៃអំណាចលុយ ឧកញ៉ា វ័នប៊ុន ថៃបានបៀតបៀន លួក លាន់ នារី ដែលអង្គុយ ក្បែរ ខ្លាំង ៗ ធ្វើ អោយនាងខ្មាសនិង ទ្រាំ មិនបាន ក៏ ដើរចេញ ពី បន្ទប់ ឧកញ៉ា នោះទៅ ។ ក្រោយមក ដោយអត់មានស្រី មកអង្គុយក្បែ ឧកញ៉ា វ័នប៊ុន ថៃ បានស្រែកឡូឡាឲ្យអ្នបម្រើ ក្នុងបន្ទាប់ រកនារីឲ្យទៀត តែគ្មានអ្នកណា ចូល ធ្វើ ឲ្យឧកញ៉ា ខឹង ក៏ប្រើអំពើ ហឹង្សា វាយក្បាលនារីអ្នកបម្រើក្នុងបន្ទប់ ចាប់បោចសក់ ទាញ ទៅក្រោយ ក្លាយជា ជម្លោះ ពាក្យសម្តី និងមានហឹង្សា កើតឡើង ផ្អើល ហាងខារ៉ាអូខេ វីឡា ។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែង ឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមករានេះថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនឧកញ៉ា វ័ន ប៊ុនថៃ ពិតប្រាដកមែន ដែលពាក់ព័ន្ធករណីប្រើប្រាស់អំពើហិហ្សា ក្នុងខារ៉ាអូខេវីឡា។

សូមជម្រាបថា ប្រភពព័ត៌មានមូលដ្ឋានបានបញ្ជាក់ថា ឧកញ៉ា វ័ន ប៊ុនថៃ គឺជាឈ្មួញឈើដ៏មានឥទ្ធិពលមួយរូប នៅស្រុកអូររាំងឪ។

អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន ពាក់ព័ន្ធករណីអំពើហិង្សានេះ លោកបានបញ្ជាកម្លាំងនគរបាល និងអាវុធហត្ថចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នឧកញ៉ា វ័ន ប៊ុនថៃ ត្រូវបានបញ្ជូនទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង