ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត២គ្រឿងបុកគ្នា ស្លាប់​២នាក់​និង​របួសធ្ងន់៤​នាក់​

93

ស្វាយរៀងៈ មនុស្ស​២​នាក់បាន​ស្លាប់​ និង ៤​នាក់​ បាន​រង​របួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់​ចរាចរ រថយន្ត២គ្រឿងបុកគ្នា នៅ ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​២៥​នាទីទៀបភ្លឺ​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០​ ស្ថិត​ក្នុងភូមិ​តា​បឹ​ប​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ចបានឱ្យ​ដឹងថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ RX330​ ពណ៌​ទឹកមាស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សៀង​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​តារាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង បានបើក ក្នុងទិសដៅពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ប៉ះ​និង​ធុងសាំង​គំនរ​ដី​ ដែល​ការដ្ឋាន​កំពុង​សាងសង់​ស្ពាន​ រួចក៏​ជ្រុល​ចង្កូត​ទៅ​បុក​ប៉ះ​និង​រថយន្ត​១​គ្រឿង​ទៀត​ ដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3B-2272​ បើកបរ​ដោយ​ឈ្មោះ​ ស៊ី​ណា​ ផានិត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ រស់នៅ​ភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ក្រុង​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​។ អ្នករងរបួសធ្ងន់ទាំង៤នាក់់ ​រួម​មាន​ទី​១-​ឈ្មោះ​អ៊ំ​ សាវាក់​ ហៅ​សៅ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ទី​២-​ឈ្មោះ​ប៉ា​ង​ បូ​រិ​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភ​មិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ រង​របួសធ្ងន់​ និង​២​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ រង​របួសធ្ងន់​ ។​មូលហេតុ នៃគ្រោះថ្នាក់នេះ អ្នកបើកបរ​រថយន្ត​ឡិចស៊ី​ស​ RX330​ ប្រើប្រាស់​ល្បឿន​លឿន​៕

អត្ថបទដែលជាប់ទាក់ទង