ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកោះហៅលោក គង់ គាំ សាកសួរ ក្នុងសំណុំរឿង លោក កឹម សុខា​​

106


ភ្នំពេញ៖ លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តបក្សប្រឆាំង បានសរសេរលើផេកហ្វេសប៊ុក នៅថ្ងៃទី៦មករាថា លាការក្រុងភ្នំពេញកោះហៅ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺក្នុងនាមជាសាក្សី លើសំណុំរឿងក្ដី លោក កឹម សុខា ពីបទសន្និដ្ឋភាពជាមួយបរទេស។

 លោក គង់ គាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ។ នេះបើយោងតាមដីការបស់តុលាការដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ។
សាសាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក គង់ គាំ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក ជាន់ទី៤ បន្ទប់ «គ»។

ការចូលបំភ្លឺរបស់លោក គង់ គាំ នេះគឺស្ថិតនៅក្នុងដំណាក់កាលស៊ើបសួរ។ ហើយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធរាល់ការស្នើសុំលុបបទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់មេធាវីរបស់លោក កឹម សុខា ។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង