ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន២នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីធ្វើសកម្មភាព “ស្លៀកដណ្ដប់ស្បង់ ក្លែងធ្វើជាសង្ឃ តាមបែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ និង ឆបោក”

117


ក្រុងសៀមរាប: ជនសង្ស័យទាំង២នាក់ខាងលើ បន្ទាប់ពីត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ គិតត្រឹមព្រឹកថ្ងៃទី៦ខែមករាឆ្នាំ ២០១៩ នេះ ត្រូវបាន ចៅក្រមស៉ើបសួុរនៃសាលាដំបូងខេត្តសៀមរាប ចេញដីកា បង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ហើយ។

កាលថ្ងៃទី៤ខែមករាឆ្នាំ២០១៩ វេលាម៉ោង ១៥និង ៣០នាទី នៅត្រង់ចំណុចក្នុងផ្សារសម្ដេចតេជោហ៊ុន សែន ដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប មានបុរសពីរនាក់ បានក្លែងខ្លួន ជាព្រះសង្ឃចំនួន២អង្គ បានដើរបិណ្ឌបាត្រ ។

ដោយមានការស្នើឲ្យជួយ អន្តរាគមន៍ពី ព្រះអនុគុណក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក សហការជាមួយ នគរបាលផ្នែកសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប រួមនឹង លោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធអធិការរងទទួលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប បាន អញ្ជើញសង្ឃក្លែងក្លាយទាំងពីរនោះ ទៅកាន់វត្ត ទេពពោធិវង្ស ហៅ(វត្តថ្មី) ដើម្បី ព្រះអនុគុណ ក្រុងសៀមរាប ធ្វើការសាកសួរ៖
-ជនសង្ស័យក្លែងធ្វើជាសង្ឃទី១ ឈ្មោះឈៅ ស្រីរត្ន័ ហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំស្រុកកំណើត ភូមិ ឬស្សីស្រុក ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ។

– ជនសង្ស័យក្លែងធ្វើជាសង្ឃទី២ ឈ្មោះ អឿ វុត្ថា ហៅ យ៉ា អាយុ ២៨ឆ្នាំស្រុកកំណើតនៅភូមិ ផ្ទះខ្ពស់ ឃុំ តុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។

ជនសង្ស័យទាំងពីរនាក់នេះ បច្ចុប្បន្នស្នាក់នៅ ក្នុងភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសារភាពថា៖ ខ្លួនពិតជាបាន កោរសក់ក្បាលខ្លួនឯង និង ទិញស្បង់ចីវពរ ពណ៌ក្រហមរបស់ព្រះសង្ឃមកគ្រោង( ស្លៀកពាក់)ដោយមិនមានការបំបួសត្រឹមត្រូវ ហើយដើរបិណ្ឌបាត យកលុយពីប្រជាពលរដ្ឋ ពិតប្រាកដមែន។ បន្ទាប់មកសង្ឃក្លែងក្លាយទាំងពីរ ត្រូវបាន ព្រះអនុគុណក្រុងសៀមរាប ធ្វើពិធី បកស្បង់ ហើយប្រគល់មក នគរបាល ផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលក្រុងសៀមរាប ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង