ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរាជធានីភ្នំពេញ៤០ឆ្នាំមុនក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ចង់មនុស្សដេកលើថ្នល់មួយយប់ទល់ភ្លឺ ក៏គ្មានរថយន្តបុកឬកិន ខុសបច្ចុប្បន្នឆ្លងផ្លូវមិនប្រយ័ត្នឡានបុកស្លាប់ភ្លាម

515


ភ្នំពេញ៖ ៧ មករា ឆ្នាំ២០១៩ព្រឹកនេះ ជារយៈពេល ៤០ឆ្នាំហើយ ដែលរាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ភ្នំសម្ដេតេជោសែនតែងតែរំលឹកថាកាលពីឆ្នាំ១៩៧៩ក្រោយថ្ងៃរំដោះរាជធានីភ្នំពេញ មានមនុស្សត្រឹមតែប្រមាណ ៧០នាក់ប៉ុណ្ណោះ។៤០ឆ្នាំក្រោយ
បើយោងតាមស្ថិតិនៅរាជធានីភ្នំពេញបច្ចុប្បន្ន ទាំងប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ និងស្នាក់នៅចល័តប្រមាណជាង៣លាននាក់ ម៉ូតូជិត២លានគ្រឿងរថយន្តជិត១លានគ្រឿង។
សូមបងប្អូនពិសេសយុវជនជំនាន់នេះ សូមមើលរូបភាពដែល ជាទិដ្ឋភាពដ៏សែនកម្សត់ក្នុងរាជធានីភ្នំពេញ ដែលកងទ័ពថតនិងSPK ក្រោយពីថ្ងៃរំដោះកាលពី ៤០ឆ្នាំមុនផ្សាតថ្មីអាពតដាំដើមដូង ហើយព្រលានយន្តហោះពោធិចិនតុង គ្មានមនុស្សទេផ្លូវក្នុងទីក្រុងស្ងាត់ និងរូបភាពថតភ្នំពេញ៤០ឆ្នាំក្រោយមនុស្សអ៊ូអរស្ទះចរាចររាល់ថ្ងៃសប្បាយរីករាយទល់ភ្លឺ។
យើងនៅចាំប្រសាសន៍លោកកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ធ្លាប់បានលើកឡើងនៅចំពោះមុខប្រជាជលរដ្ឋរាជធានីភ្នំពេញ ពេលលោកនៅកាន់អំណាចថា៖ ការធ្វើឱ្យប្រទេសជាតិរីកចម្រើន និងមានកាអភិវឌ្ឍក្រោមការដឹកនាំ ដ៏ឈ្លាដវៃប៉ិនប្រសប់មានគំនិតច្នៃប្រឌិតដូច សម្ដេចតេជោហ៊ុន សែន ធ្វើឱ្យរាជធានីភ្នំពេញមាន ប្រជាពលរដ្ឋរាប់លាននាក់រស់នៅ មានផ្លូវថ្នល់ស្នាត មានអគារខ្ពស់ មានស្ពានអាកាស និងផ្លូវក្រោមដីនិងដីឡើងថ្លៃជា ការលំបាកនិងរយះពេលយូរ តែបើចង់ឱ្យភ្នំពេញរលាយនិងគ្មានមនុស្ស នៅដីចុះថោកគឺប្រទេសមាន សង្គ្រាមក្នងមួយថ្ងៃផ្លោងដាក់រាជធានីភ្នំពេញ មួយថ្ងៃតែ១០ទ២០គ្រាប់ហើយ បាញ់គ្នាពាសពេញផ្លូវទៅបក្សប្រឆាំង ដឹកនាំបាតុកម្មរាល់ថ្ងៃដូចនៅប្រទេស សេរីយេមែនសាកមើល រាជធានីភ្នំពេញស្ងាត់មិនខុសឆ្នាំ១៩៧៩ ទេរត់ចេញពីទីក្រុងអស់។ ដូច្នេះសូមបងប្អូនកុំជឿងឃោសនាគេជឿជាក់ លើរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចតេជោនាំយើងមានសុខសន្តិភាព និងសប្បាយរីករាយគ្មានសង្គ្រាម។

យើងសូមរំលឹកទៅមុនឆ្នាំ១៩៧៥ រាជធានីភ្នំពេញ ដែលធ្លាប់តែក្អាកក្អាយ និងប្រមូលផ្តុំទៅដោយមនុស្សយ៉ាងច្រើនកុះករ នៅមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានប្រែក្លាយជាសភាពស្ងាត់ជ្រងុំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩។
ក្រោយកងទ័ពខ្មែរក្រហមក្រោយ ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែររបស់ លោក លន់ នល់ តែប៉ុន្មានម៉ោងនោះ ពួកគេបានប្រមូលប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់ ឲ្យចុះទៅតាមវាលស្រែ ដើម្បីបង្កបង្កើនផលសម្រេច មហិច្ឆតាមហាលោតផ្លាស់ មហាអស្ចារ្យជាប្រទេស រស់ពឹងតែលើកសិកម្មមួយមុខគត់។

ខ្មែរក្រហមមាននយោបាយជម្លៀសប្រជាពលរដ្ឋចេញពីក្រុង ទៅធ្វើស្រែនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបវាលពិឃាតរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឲ្យរាជធានីភ្នំពេញ ដែលជាទីប្រមូលផ្តុំនៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ បានក្លាយទៅជាទីដ៏ស្ងាត់ជ្រងុំ ដែលអ្នកខ្លះបានហៅថាជាទីក្រុងខ្មោច ព្រោះតែទីក្រុងមួយនេះ មិនមានមនុស្សរស់នៅទៀតនោះឡើយ។

ដោយមើលឃើញការកាប់សម្លាប់ប្រជាពលរដ្ឋគ្នាឯង កងកម្លាំងអ្នកស្នេហាជាតិ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ដោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គេក៏បានឃើញប្រជាពលរដ្ឋមួយចំនួន ចាប់ផ្តើមនាំគ្នាវិល ចូលមករាជធានីភ្នំពេញវិញ។
៤០ឆ្នាំក្រោយនៃការដួលរលំរបប វាលពិឃាតនេះ រាជធានីភ្នំពេញកំពុងតែប្រមូលផ្តុំដោយ ប្រជាពលរដ្ឋយ៉ាងកកកុញកុះករ រហូតដល់ទៅជាង ២លាននាក់ និងអ្នកចូលមកប្រកបរបររកស៊ី និងរៀនសូត្រជាដើមនោះ រហូតដល់ទៅជាង ១លាននាក់ថែមទៀត សរុបជាង៣លាននាក់។ ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញ មានការពង្រីកផ្ទៃដីរាជធានីកាន់តែធំ ជាមួយការកើនឡើងនូវអគារតូចធំ ខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង