ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា នៅពហុកីឡដ្ឋានអូឡាំពិក

112


ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវប្រារព្ធធ្វើឡើងយ៉ាង កងរំពងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា នឹងធ្វើយ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ដូចជាការឈរតំរៀបគ្នាចេញទង់ជាតិរបស់កម្ពុជា ការតំរៀបចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។ ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធិផលនានាកើតចេញពីសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។

បើតាមគេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី ៖ “ខ្ញុំនិងភរិយា សូមអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងមិត្តរួមអាវុធ និងអតីយុទ្ធជន ដែលបានលះបង់គ្រប់យ៉ាងរួមទាំងអាយុជីវិត ក្នុងការចូលរួមរំដោះប្រទេសបានរួចផុតពីសង្រ្គាម និងពីរបបប្រល័យពូជសាសន៍ ដែលធ្វើអោយកម្ពុជាទទួលបាននូវសុខសន្តិភាព​ និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ច្បាស់ណាស់មាន​ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។
នៅថ្ងៃនេះ យើងទាំងអស់គ្នាសប្បាយរីករាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ទាំងនៅ​ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា។
ខ្ញុំនិងភរិយា សូមប្រគេន​ពរ​ តេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងទ័ពជាតិនៅ​ទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារព្រមទាំងពុទ្ឋពរទាំង៥​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ”៕


អត្ថបទដែលជាប់ទាក់ទង