ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយគ្រោះរថយន្ត និងម៉ូតូ នៅខណ្ឌច្បារអំពៅ

90


ភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ០១កើតខែបុស្សឆ្នាំច សំរិទ្ធិសក្ក័ ពុទ្ធសករាជ២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០១និង១៥នាទី មានករណីរគ្រោះថ្នាក់ចរា រណ៍មួយរវាងរថយន្តនិងម៉ូតូផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្ទះលេខ៨៧៣ ក្នុងភូមិជ្រោយអំពិលសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បណ្តាឲ្យរងរបួសធ្ងន់ម្នាក់ ភេទប្រុស និងស្លាប់ម្នាក់ នៅកន្លែងកើតហេតុភេទប្រុស ចំណែករថយន្តបង្កគេចខ្លួនបាត់ ។
អ្នកស្លាប់ឈ្មោះ រស់ ចាន់វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នករងរបួសឈ្មោះ ងួន សៀត ភេទប្រុស អាយុ ៣១ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិឈូក ឃុំបន្ថាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានបើករថយន្តគេចបាត់ ។

អត្ថបទដែលជាប់ទាក់ទង