ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់១ របួស១ ក្នុងហេតុការរថយន្តបុកម៉ូតូ បញ្រ្ចាសទិសគ្នានៅស្រុកឆ្លូង

229

ខេត្តក្រចេះ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូបុក ក្នុងទិសដៅបញ្រ្ចាសគ្នា នៅលើផ្លូវជាតិ ស្ថិតក្នុងភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង កាលពីថ្ងៃទី៩ មិថុនា។

ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ ហេង កង អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី បានស្លាប់ និងម្នាក់ទៀតជិះពីក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរភ្លាមៗផងដែរ។ ក្រោយកើតហេតុអ្នកបើករថយន្តបង្ក បានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំង នគរបាលស្រុកឆ្លូងចុះមកធ្វើការវាស់វែង រួចបានអូសយករថយន្ត និងម៉ូតូមករក្សាទុកអធិការនគរបាល ស្រុក រង់ចាំធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង