ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន ប្រតិកម្មនឹងការប្រមាថរបស់ ថ្នាក់ដឹកនាំបក្សខ្មែរក្រោក , ផេកហ្វេសប៊ុកគណបក្សខ្មែរក្រោកភូមិភាគពិសេស ប្រហែលលុបពីចេញលើហ្វេសប៊ុក

66

ភ្នំពេញ៖ បន្ទាប់ពីមានផេកហ្វេសប៊ុកគណបក្សខ្មែរក្រោកភូមិ ភាគពិសេស សរសេរដៀលអ្នកកាសែតកម្ពុជា ត្រូវបានអ្នកកាសែតជាច្រើនរូបបានប្រតិកម្មតបវិញភ្លាមៗផងដែរ។ ការប្រមាថនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ជួបសំណេះសំណាលជាមួយអ្នកកាសែត នៅថ្ងៃទី១១មករា នៅកោះពេជ្រ។

ផេកហ្វេសប៊ុកគណបក្សខ្មែរក្រោកភូមិ ភាគពិសេស បានសរសេរថា “សម្តេចខឹងពួកអ្នកកាសែតជាង៥០០០នាក់គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង ឲ្យវ៉ៃបកយ៉ាងម៉េច? កាសែតខ្ចប់ចដកចៀននឹង! Funny”។

ផេកហ្វេសប៊ុកគណបក្សខ្មែរក្រោកភូមិ ភាគពិសេស បានសរសេរថា “សម្តេចខឹងពួកអ្នកកាសែតជាង៥០០០នាក់គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង ឲ្យវ៉ៃបកយ៉ាងម៉េច? កាសែតខ្ចប់ចដកចៀននឹង! Funny”។

ជាមួយនឹងបញ្ហានេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់ឲ្យថ្នាក់ដឹកនាំគណបក្សខ្មែរក្រោកកែសម្រួលពាក្យពេចន៍ ឬលុបចេញពីលើ Facebook នូវពាក្យពេចន៍ដែលបានសរសេរប្រមាថមើលងាយដល់អ្នកព័ត៌មាន និងកាសែតនៅកម្ពុជា។ លោក ហ៊ុយ វណ្ណៈ បានធ្វើឡើង បន្ទាប់ពីលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសគណបក្សខ្មែរក្រោក តាមរយៈគណនី Facebook នៅយប់ថ្ងៃទី១២ ខែមករា ឈ្មោះថា
«គណបក្សខ្មែរក្រោក ភូមិភាគពិសស» បានប្រើសម្តីប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើអ្នកព័ត៌មាន និងកាសែតកម្ពុជា។

លោក ហ៊ុយ វណ្ណៈ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «ប្រយ័ត្នជាន់បន្ទាត់ក្រហម សមាជិកបក្សមួយគួរកែសម្រួល និងលុបសារពី Facebook របស់ខ្លួនចេញទៅ។ ខណៈនេះ អ្នកសារព័ត៌មានកំពុងប្រតិកម្ម ចំពោះការប្រមាថ និងការបំភ្លៃខុសពីប្រសាសន៍ដើមរបស់ សម្តេចនាយករដ្ឋមន្ត្រី។ បើមិនត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់ផ្ទាល់ គួរចូលមើលខ្លឹមសារដើមក្នុង Page សម្តេចនាយក។ ធ្វើនយោបាយ បើមិនស្គាល់តួនាទីសារព័ត៌មាន គឺមិនខុសពីចូលសមរភូមិ មិនស្គាល់គ្រាប់មីននោះទេ»។

 អតីតអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបលោក នេត្រ ភក្ត្រា ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយចំពោះសម្តីប្រមាថមើលងាយរបស់គណបក្សខ្មែរក្រោក មកលើអ្នកព័ត៌មាន និងកាសែតរបស់កម្ពុជា ហើយលោក ចាត់ទុកការប្រមាថនេះ ជាការជាន់ឈ្លីសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។ ពិតជាគួរឱ្យសោកស្តាយដែលប្រធានកិត្តិយស នៃគណបក្សនយោបាយមួយដែលអះអាងថា ខ្លួនមានសមត្ថភាពដឹកនាំប្រទេស ប៉ុន្តែបែរជាប្រមាថអ្នកសារព័ត៌មាន និងមើលងាយ មើលថោកសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា ខណៈអ្នកសារព័ត៌មានបានជួយផ្សព្វផ្សាយព័ត៌មានពីបក្សរបស់ខ្លួន និងអ្នកសារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពជាតិ និងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា»។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ការប្រមាថរបស់គណបក្សខ្មែរក្រោកថា កាសែតខ្ចប់ចេកចៀន គឺគណបក្សនេះកំពុងដើរផ្ទុយពីការពិត និងមិនឱ្យតម្លៃនៃការខិតខំ ប្រឹងប្រែងរបស់អ្នកសារព័ត៌មាន។ លោកបានផ្តល់គំនិតឲ្យគណបក្សខ្មែរក្រោក គួរសុំទោសអ្នកសារព័ត៌មានកម្ពុជា ជាសាធារណៈជៀសជាងការចេញមកលុបលាង កំហុសដោយថា គណនី Facebook នេះ ជាគណនីក្លែងក្លាយដើម្បីដោះសារយករួចខ្លូន និងលាងជម្រះអត្តចរិតក្រអឺតក្រទម គ្មានសីលអម៌របស់ខ្លួន។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា សំណេររបស់ប្រធានកិត្តិយសគណបក្សខ្មែរក្រោក លោក ព្រំ ពិសិដ្ឋ បានសាងកំហុសធំចំនួនពីរ។ កំហុសទី១ គឺបំភ្លៃប្រសាសន៍ដើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកំហុសទី២ គឺមើលងាយធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មាន។

លោក ប៉ែន បូណា បានលើកឡើងថា ធ្វើជាអ្នកនយោបាយត្រូវមានសីលធម៌ខ្ពស់បន្តិចទើបអាចទទួលបានការគាំទ្រ។ លោកបានបន្ថែមទៀតថា សំណេររបស់លោក ព្រំ ពិសិដ្ឋ លើបណ្តាញសង្គម Facebook នេះ បានសាងកំហុសធំៗពីរ៖
ទី១៖ គឺការបំភ្លៃសម្តីដើមរបស់សម្តេចតេជោ ហ៊ុន សែន។ លោក បូណា បានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានមានប្រសាសន៍បែបនេះទេ។ សម្តេចគ្រាន់តែចង់ឲ្យអ្នកសារព័ត៌មានខ្មែរមានសមត្ថភាពចេះតាមដាន ស្រាវជ្រាវ និងវិភាគព័ត៌មានអន្តរជាតិ ដូចជាករណីអាមេរិកដកទ័ពពីប្រទេសស៊ីរីជាដើមគឺមិនបានខឹងសម្បារអ្នកកាសែតថាមិនចេះវាយប្រហារអាមេរិកដូចការលើកឡើងទេ។ ផ្ទុយទៅវិញសម្តេចនាយករដ្ឋមន្ត្រីអំពាវនាវឲ្យលុបបំបាត់ការជេរប្រមាថគ្នាតាមហ្វេសប៊ុកដូចដែលលោកខ្មែរក្រោកកំពុងធ្វើពេលនេះ។
ទី២៖ គឺជាការមាក់ងាយធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មានដែលបានខិតខំបំពេញការងាររបស់ខ្លួន និងកំពុងពង្រឹងសមត្ថភាពវិជ្ជាជីវៈយ៉ាងសកម្មដើម្បីបម្រើសង្គមឲ្យកាន់តែល្អប្រសើរ។ គាត់អាចរិះគន់ កែលម្អរបានប្រសិនបើឃើញចំណុចខ្វះខាត តែមិនត្រូវជេរប្រមាថឡើយពីព្រោះវាមិនមែនសីលធម៌របស់ខ្មែរ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កំហុសធំៗទាំងពីរនេះ បញ្ជាក់ថា ប្រធានកិត្តិយសគណបក្សខ្មែរក្រោកនៅមិនទាន់ស័ក្តិសមធ្វើជាអ្នកនយោបាយទេ។ ដូច្នេះ គួរតែកែតម្រូវពាក្យពេចន៍ឡើងវិញ និងខិតខំរៀបចំខ្លួនឲ្យបានល្អជាងនេះ។

ក្រោយការប្រតិកម្មរបស់អ្នកសារព័ត៌មាន មេបក្សខ្មែរក្រោក បានចេញមុខមកច្រានចោល និងបដិសេធមិនទទួលស្គាល់គណនី Facebook ខាងលើ។ តែតាមការស្រាវជ្រាវទៅលើប្រវត្តិសកម្មភាពដែលបង្ហោះលើគណនីមួយនេះ បានបង្ហាញថា វាជារបស់លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយ
ភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់នោះ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រំ ពិសិដ្ឋ បានផ្សាយផ្ទាល់លើគណនីមួយនេះដោយនិយាយពីការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការផ្សាយផ្ទាល់បែបនេះ មិនមានជនដទៃណាមួយអាចមកធ្វើបាននោះឡើយ ក្រៅតែពីម្ចាស់គណនីផ្ទាល់ ប៉ុន្តែផេកហ្វេសប៊ុកនោះទំនងជាលុបចេញពីលើហ្វេសប៊ុកបាត់ហើយក៏មិដឹង ព្រោះស្វែងរកលែងឃើញ។

ទោះយ៉ាងណា នៅថ្ងៃទី១៣មករានេះ
ខុទ្ទកាល័យ ណបក្សខ្មែរក្រោក បានសេចក្ដីជូនដំណឹងថា
គណបក្សខ្មែរក្រោក មានកិត្តិយសជូនដំណឹងដល់សាធារណជន និងបងប្អូនជនរួមជាតិ ឲ្យបានជ្រាបថា បច្ចុប្បន្នមានជនខិលខូចដែលកំពុងបង្កេីតគណនីក្លែងក្លាយ ផ្សព្វផ្សាយ វាយប្រហារលាបពណ៌ ដោយប្រេីឈ្មោះគណបក្សខ្មែរក្រោក និងប្រេីរូបភាពថ្នាក់ដឹកនាំគណបក្ស ដែលបង្កឲ្យសាធារណៈមតិយល់ច្រលំ ។
ដូចនេះគណបក្សខ្មែរក្រោកសូមបញ្ជាក់ថា រាល់ការផ្សព្វផ្សាយលេីបណ្ដាញសង្គម Facebook ដែលជាផ្លូវការរបស់គណបក្ស និងជាស្មារតីរបស់ថ្នាក់ដឹកនាំគណបក្ស
គឺមានតែ Page ២ ប៉ុណ្ណោះ
១ Page គេហទំព័រ ៖ ខុទ្ទកាល័យគណបក្សខ្មែរក្រោក
ដែលមានអ្នកចុច Like ជាង៣ម៉ឺននាក់
២ Page គេហទំព័រ ៖ William Guang វឌ្ឍនា សារពង្ស
ដែលមានអ្នកចុច Like ជាង ១ លាននាក់
អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មាននិងចូលរួមទប់ស្កាត់ព័ត៌មានបំពុលសង្គមនានា ក្នុងបណ្ដាញសង្គម Facebook ដែលព្យាយាមផ្សព្វផ្សាយដោយជនខិលខូច។
សូមជម្រាបថា គណនីខាងក្រោមនេះ គណបក្សខ្មែរក្រោក មិនទទួលស្គាល់ទេជាគណនី Fake តែប៉ុណ្ណោះ សូមមេត្តាជ្រាបជាព័ត៌មាន
ជាស្មារតីរបស់គណបក្សខ្មែរក្រោក គឺទទួលស្គាល់ចំពោះការផ្សាយក្នុង page ខ្ញុំបាទ នឹង page ខុទ្ទកាល័យគណបក្សតែប៉ុណ្ណោះ យេីងខ្ញុំមិនទទួលស្គាល់គណនី ក្លែងក្លាយដែលកំពុងវាយប្រហារ បែបជ្រុលនិយមនេះទេ ។
មុនផ្សាយអ្វីមួយដេីម្បីស្របតាមវិជ្ជាជីវៈ គួរណាស់ ភ្ជាប់ទំនាក់
ទំនងមកសួរព័ត៌មានសិនដេីម្បីគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង