ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យវ៊ិចតូរៀ បង្ឃាំងអ្នកជម្ងឺទុក ក្រោយការវះកាត់អោយលុយមិនគ្រប់ បង្កការភ្ញាក់ផ្អើលទាំងយប់

54

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតមានឡើងទាំងយប់អាធ្រាត ខណៈដែលស្ត្រីជាអ្នកជម្ងឺគីសដៃស្បូនម្នាក់ត្រូវបានខាងមន្ទីរពេទ្យវ៊ិចតូរៀ បង្ឃាំងទុកនៅក្នុងពេទ្យ មិនអនុញ្ញាតឲ្យចេញមកក្រៅ ក្រោយពីធ្វើការវះកាត់ជម្ងឺរួចហើយ បង់លុយមិនគ្រប់ចំនួន។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤៥នាទី នៅឯមន្ទីរពេទ្យវ៊ិចតូរៀ ផ្លូវ៣១៥ក្នុងសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីស្ត្រីម្នាក់ដែលអះអាងថាជាសាច់ ញាតិរបស់អ្នកជម្ងឺបានឲ្យដឹងថា មុនពេលកើតហេតុប្អូនស្រីរបស់គាត់បានមើលឃើញតាមរយះបណ្តាញសង្គមហ្វេសប៊ុកថា ការពិនិត្យជំងឺនៅ មន្ទីរពេទ្យវ៊ិចតូរៀមិនយកប្រាក់ទេ ទើបសម្រេចចិត្តមកពិនិត្យ។ លុះពេលដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានពិនិត្យនិងបានរកឃើញថា ប្អូនស្រីគាត់មានជំងឺគីសដៃស្បូន ខណៈនោះពេទ្យក៏បានជំរុញឲ្យធ្វើការវះកាត់ភ្លាមៗ ដោយខាងពេទ្យប្រាប់ថា បើមិនធ្វើការវះកាត់ទេអ្នកជម្ងឺនឹងស្លាប់។ប៉ុន្តែទោះបីជាយ៉ាងនេះក្តីដោយសារតែ មិនមានប្រាក់ទើបខាងប្អូនស្រីរបស់គាត់មិនព្រមវះកាត់ តែដោយខាងមន្ទីរពេទ្យនៅតែបង្ខំឲ្យវះ។

ស្ត្រីខាងលើបន្តថា នៅពេលដែលវះកាត់ រួចមក ខាងមន្ទីរពេទ្យបានចេញវិកាយប័ត្រថ្លៃវះកាត់អស់ តម្លៃ២០០០ដុល្លារ  ដែលជាតម្លៃដែលបានបញ្ចុះថ្លៃ៥០%រួច ។ តែដោយប្អូនស្រីរបស់គាត់ មិនមានប្រាក់គ្រប់គ្រាន់បង់ជូនមន្ទីរពេទ្យគឺបានបង់ត្រឹមតែ៦០០ ដុល្លារ ទើបខាងពេទ្យ បានចាក់សោបិទទ្វាមិនអនុញ្ញាតឲ្យចេញ តែម្តង។

បន្ទាប់ពីមានហេតុការណ៍ខាងលើ មានខាងអ្នកសារពត៌មាន ជាច្រើនស្ថាប័នបានចុះទៅយកពត៌មាននៅទីនោះនិងបានធ្វើការផ្សព្វផ្សាយពត៌មានភ្លាមៗអំពីហេតុការណ៍នេះ ហើយ សមត្ថកិច្ចមូលដ្ឋានក៏បានចុះជួយអន្តរាគមន៍ភ្លាមៗ ទើបខាងមន្ទីពេទ្យអនុញ្ញាតឲ្យអ្នកជំងឺចេញមកក្រៅវិញ៕

អត្ថបទដែលជាប់ទាក់ទង