ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ គាំទ្រការវិភាគនយោបាយ របស់លោក ជេម សុខ មិនដូចអ្នកវិភាគដូរបាយមួយចំនួន

60


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រការវិភាគនយោបាយ របស់លោក សុខ សុគន្ធ ហៅ ជេម សុខ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការវិភាគរបស់លោក ជេម សុខ មានហេតុផល អាចទទួលយកបាន ខុសពីអ្នកវិភាគដូរបាយមួយចំនួន។

ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងចម្ងាយជាង៥០គីឡូម៉ែត្រ កាលពីថ្ងៃទី១៤ខែមករានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា សង្ឃឹមថាលោកសុខ សុគន្ធ ដែលខ្ញុំចាត់ទុកថា ជាអ្នកវិភាគមួយដែលជ្រៅជ្រះ ។ គាត់មិនកាន់ជើងខ្ញុំទេ ជួនកាល់គាត់ហៅខ្ញុំថាអាហ៊ុនសែន ប៉ុន្តែគាត់ពិតជាមានការវិភាគ មានខ្សែរយៈ ខុសពីអ្នកវិភាគដូរបាយ ។ អាអ្នកវិភាគដូរបាយ អាហ្នឹងគឺវាមានផលប្រយោជន៍ អាខ្លះចេញពីទីប្រឹក្សានេះ ចេញពីបក្សនេះ ចេញពីបក្សនោះ ដើរនិយាយដូរបាយ។ ប៉ុន្តែបើនិយាយរបៀបលោក ជេម សុខ នេះ។ ខ្ញុំស្តាប់ការវិភាគរបស់គាត់ គាត់អត់មានផលប្រយោជន៍អ្វី អ៊ីចឹងគាត់វ៉ៃតែទាំងអស់ ។ គាត់វិភាគអ្វីដែលខ្ញុំបានគិត អ៊ីចឹងខ្ញុំរង់ចាំមើលខាងនោះដើរ បើអ្នកឯងដើរត្រង់ ខ្ញុំក៏ដើរត្រង់ដែរ បើអ្នកឯងដើរវាង ខ្ញុំក៏ដើរវាងផ្លូវដែរ។ ចំណុចនេះសូមកុំភ្លេច ហើយកុំអាងអី ហៅមីស៊ីល ធ្លាប់ហៅមីស៊ីលបាញ់ចូលទួលក្រសាំង ។ វាអាក្រក់ដល់ប៉ុណ្ណឹង រឿងអីយើងអត់ឱនឲ្យវា ។ ការសម្លាប់កម្ពុជា តាមរូបភាពណាមួយស្នើនឹងសម្លាប់ក្រុមដែលអ្នកឯងគាំទ្រ ប្រឆាំងជាមួយរាជរដ្ឋាភិបាល ហ៊ុន សែន ។ ខ្ញុំមិនលើកលែងឲ្យទេ អាហ្នឹងល្បែង មានទៅមានមក”៕

អត្ថបទដែលជាប់ទាក់ទង