សមត្ថកិច្ចឃាត់បទល្មេីសចរាចរណ៍បែរជាចេញ ករណីលួចកាបូប ចោរគេចមិនផុតពីគុកមែន
ភ្នំពេញ ៖ សមត្ថកិច្ចដាក់គោលដៅរឹតបន្តិចច្បាប់ចរាចរណ៍ ឃាត់ បុរស២នាក់ជិះម៉ូតូកូនទាពណ៍ព្រីងទុំគ្មានពាក់ស្លាកលេខ ជិះឆ្លងកាត់គោលដៅឆែកឆេរត្រួតពិនិត្យ ដោយមិនប្រក្រតីយកមក សាកសួរនាំហេតុការនេះកេីតឡេីង កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៩នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យទី១ ឈ្មោះ សាល ឧត្តមរ៉ូហ្សា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា ទី២ជនសង្ស័យ ឈ្មោះ ព្រុំ មករា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់អូរប្ញស្សី២ ខណ្ឌ៧មករា ដោយបានសារភាពខ្លួនទាំង២នាក់មិន បានលួចកាបូបស្ពាយរបស់ជនរងគ្រោះទេ គ្រាន់តែធ្លាប់ប្រេីប្រាស់គ្រឿងញៀន ជាង២ឆ្នាំកន្លងមកហេីយចំណែកម៉ូតូបានខ្ចីគេ ។
សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនបានអោយដឹងថា កម្លាំងនគរបាលអន្តរាគមន៍និង សណ្ដាប់ធ្នាប់ខណ្ឌដោយ ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់មានបុរស២នាក់ ជិះម៉ូតូកូនទាពណ៍ព្រីងទុំគ្មានស្លាកលេខ ហេីយពេលសមត្ថកិច្ចឃាត់បម្រុងរត់ចោលម៉ូតូ ទេីបសមត្ថកិច្ចមានការសង្ស័យ នាំមកប្រគល់អោយព្រហ្មទណ្ឌខណ្ ឌនិងសាកសួរនាំជនសង្ស័យទាំង២នាក់ បដិសេធតែសមត្ថកិច្ចយេីងសួរ នៅក្នុងកែបម៉ូតូមានសមត្ថកិច្ចដក ហូតកាបូបតូចមួយពណ៌ខ្មៅ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ២សន្លឹក ឈ្មោះ គង់ បញ្ញាជីវន្ត ភេទប្រុស អាយុ ៣០ឆ្នាំ មានអស័យដ្ឋាន ផ្ទះលេខ៩០ស្ទួន ផ្លូវ២១៤ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ក្រោយមកក៏សមត្ថកិច្ចយីងទាក់ទង ទៅនគរបាលមូលដ្ឋានតាមអត្តសញ្ញាណប័ណ្ណដែល រកឃេីញរួចក៏មានបុរសឈ្មោះ គង់ បញ្ញាជីវន្ត មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៩០Eo ផ្លូវ២១៤ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា មកនគរបាលខណ្ឌចំការមននិងឆ្លេីយថា មានជនសង្ស័យបានលួចកាបូបស្ពាយ គាត់ប្រហែលជា៣អាទិត្យមុនពេល កំពុងលេងបាល់បោះនៅ ក្នុងបរិវេនវិទ្យាល័យព្រះសុីសុវត្ថិក្នុង កាបូបមានសម្ភារៈដូចជាសម្ភារៈបាត់បង់ រួមមានស្ពាយ ខៀវលាយបៃតង អាវ១ លុយ២ម៉ឺនរៀល ទូរស័ព្ទ IPhones 6Plusពណ៍ផ្កាឈូក ១គ្រឿង និងអត្តសញ្ញាណប័ណ្ណហ្វូតូ១សន្លឹក។ទោះជាយ៉ាងណាជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធរឿងករណីលួចមែនក៏អត់ ក៏ដោយយោងតាមបុរសរងគ្រោះ ឆ្លេីយបំភ្លឺ ក្រោយមកក៏សមត្ថកិច្ចយេីងឃាត់ បញ្ជូលទៅកន្លែងកេីតហេតុវិញស្ថិត នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញដេីម្បីអោយ នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ សាកសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ។