ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មានលម្អិត ពីអគ្គីភ័យបានលេបត្របាក់ផ្ទះ អស់ចំនួន៤ខ្នងនៅស្រុកអណ្តូងមាស

78

កំពត៖អធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស នៅថ្ងៃទី១៤ករានេះបានឲ្យដឹងថា
ករណីអគ្គីភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស។

មូលហេតុ ៖ ម្ចាស់ផ្ទះមិនបានពន្លត់ទុកចោលទើបរាលដាលភ្លើងចង្ក្រានដាំបាយធ្លាក់ចូលទៅក្នុងបន្ទប់ដាក់ម៉ាស៉ីនត្រងស៉ីន័រ និងម៉ាស៉ីនកាត់ស្មៅ ខណ:ម្ចាស់ផ្ទះមិននៅជាប់ រវល់ទៅមន្ទីរពេទ្យបណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំងដល់ផ្ទះអ្នកដទៃផងដែរ ។

សូមបញ្ជាក់ថា ការឆាបឆេះផ្ទះប្រជាពលរដ្ឋ ០៤ ខ្នងនោះស្មើនឹង ០៤ គ្រួសារ មានមនុស្សចំនួន២៦នាក់ ស្រី១៤នាក់។

+ម្ចាស់ផ្ទះទី១
ឈ្មោះ រចំ ហ្វីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៥នាក់ ស្រី១នាក់ ផ្ទះមានទំហំ ៦គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
សម្ភារៈខូចខាតរួមមាន ÷
-លុយចំនួន ១.០០០.០០០រៀល, ម៉ាស៊ីនភ្លើងចំនួន ១គ្រឿង, ពាងទឹកចំនួន ២, ម៉ាស៊ីនត្រង់សឺន័រ ១គ្រឿង, អាគុយ ១ គ្រឿង, ស្រូវ ៣ ប៉ាវ,សាំង ១កាន, អត្តសញ្ញាណប័ណ្ណ ៣, សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ,ខោអាវនិងសម្ភារៈក្នុងផ្ទះខូចខាតទាំងស្រុង។

+ម្ចាស់ផ្ទះទី២
មានឈ្មោះ សល់ លុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៦នាក់ ស្រី៥នាក់ ផ្ទះមានទំហំ ៩គុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីជាន់ក្រោមសាងសង់ថ្ម។
សម្ភារៈខូចខាតរួមមាន ÷
-អាគុយ ២ , សូឡា ២ គ្រឿង, ស្រូវ ២ប៉ាវ, អត្តសញ្ញាណប័ណ្ណ ២ ,សៀវភៅស្នាក់នៅ ១ និងសម្ភារៈផ្ទះបាយខូចខាតទាំងស្រុង។

+ម្ចាស់ផ្ទះទី៣
មានឈ្មោះ សល់ ឡាំ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៨នាក់ ស្រី៤នាក់ ផ្ទះមានទំហំ ៦គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
សម្ភារៈខូចខាតរួមមាន ÷
-ម៉ាស៉ីនភ្លើង ១គ្រឿង, ម៉ូតូ ១ គ្រឿង, ពាងស្រា ១១ពាង,សៀវភៅស្នាក់នៅ ១,អត្តសញ្ញាណប័ណ្ណ ៤ ភួយ មុង កន្ទេល ចាន ឆ្នាំង ខូចខាតទាំងស្រុង។

+ម្ចាស់ផ្ទះទី៤
មានឈ្មោះ សល់ គ្លីន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៧ នាក់ ស្រី៤នាក់ ផ្ទះមានទំហំ ៩គុណ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
សម្ភារៈខូចខាតរួមមាន ÷
-គងធំ ១ឈុត, លុយចំនួន ៦០០.០០០រៀល, បាស់ ៤គ្រាប់,អត្តសញ្ញាណប័ណ្ណ ២, សៀវភៅស្នាក់នៅ ១ និងសម្ភារៈផ្ទះបាយខូចខាតទាំងស្រុង។

ក្នុងពេលឆាបឆេះផ្ទះនោះ រថយន្តពន្លត់អគ្គីភ័យរបស់ អធិការស្រុក អណ្តូងមាសយើង មិនបានទៅដល់ដោយសារស្ថានភាពផ្លូវពិបាក និងឡើងចំណោតខ្លាំងទៅមិនរួច ដោយប្រើសកម្មភាពនៃការសង្គ្រោះ ប្រើប្រាស់ សុីទែនទឹករ៉ឺម៉ក ត្រាក់ទ័រ របស់ប្រជាពលរដ្ឋភូមិញ៉ាង និងបានទាញទុយោបូមទឹកបាញ់ចេញពីអណ្តូងទឹករបស់អ្នកភូមិផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង