ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានស្ទួច កៅឆាយបុកបង្កាន់ ស្ពានអ្នកលឿងទាំងព្រឹក

61


ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរ​មួយកេីតឡេីង​ នៅលេីស្ពានអ្នកលឿង​ គឺឡានស្ទួចមួយគ្រឿង​ បានបេីកបុកបង្កាន់ដៃស្ពានអ្នកលឿង​ខូចខាត​ បាក់បង្កាន់ដៃ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក​ បានបញ្ជាក់ថា​ ហេតុការណ៍នេះកេីតឡេីងប្រហែលម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី១៥​ ខែមករា​ឆ្នាំ២០១៩ មានរថយន្តស្ទួចមួយគ្រឿង​ស្លាកលេខ​ ភ្នំពេញ​5A- 0521 ​ ធ្វេីដំណេីរពីកេីតទៅលិចឡេីងស្ពាន​ ដែលអ្នកបេីកបរប្រហែលជាងងុយដេក​ ឬ​ អាចមកពីរថយន្តស្ទួចនោះ មានបញ្ហា​ ទេីបជ្រុលទៅបុកបង្កាន់ដៃស្ពានបែបនេះ​។

រហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃដដែល​ មិនទាន់ដោះស្រាយបែបណានៅឡេីយ​ គឺឃេីញត្រឹមតែមន្ត្រីសាធារណការ​ និងមន្ត្រីចរាចរណ៍ផ្លូវគោក​ មកពិនិត្យកន្លែងកេីតហេតុតែប៉ុណ្ណោះ​ ព្រោះមិនទាន់ដឹងថា​ ជនបង្ក និង​ឡាននេះ​ជារបស់បុគ្គល​ ឬ​ក្រុមហ៊ុនណានៅឡេីយ។ នគរបាលបាននិយាយថា វិធានការបន្ទាប់ គឺមានតែអូសយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយ៕​

អត្ថបទដែលជាប់ទាក់ទង