ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃេីញរថយន្តហ្វ័តបាំងមុខឃ្លាំងចូលមិនបាន ស្ទួចយករថយន្តចេញ បាក់ដងសន្ទួចសង្កត់លេីរថយន្ត

107

ភ្នំពេញ : រថយន្តស្ទូចចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-២៤២៦ដឹកគ្រឿងនម៉ាសុីនរថយន្តមកដាក់នៅឃ្លាំងដោយឃេីញ រថយន្តភីអាប់ ប្រភេទហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AW-៥៦៧៦បាំងមុខឃ្លាំងចូលមិនកេីត ក៏យករថយន្តស្ទួចខ្លួនប្រេីដងសន្ទួច ស្ទួចយករថយន្តចេញមិនប្រយ័ត្នមិនបាន កល់ត្រឹមត្រូវក៏បាក់ដងសន្ទួចរលំសង្កត់ លេីរថយន្តហ្វ័តបណ្ដាល អោយរថយន្តខូចខាតយ៉ាងដំណំ
នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ៣៧បេតេ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

បុរសបេីករថយន្តស្ទួចមានឈ្មោះ ជួន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានប្រាប់ថា មុនកេីតបានសុីឈ្នួលស្ទួចយកគ្រឿង រថយន្តឬក៏រថយន្តដែល គេទិញមួយកំណត់(កាត់ត)យកមកពីមកពីម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ យកមកដាក់នៅឃ្លាំងតែពេល មកដល់ឃ្លាំងដោយមាន រថយន្តហ្វ័ងពណ៍សចតនៅចំពីមុខឃ្លាំង ធ្វេីអោយរថយន្តចូលមិន កេីតរួចក៏សំរេចចិត្តស្ទួចរថយន្តរំកិល ចេញទៅមុខបន្តិចតែចៃដន្យពេល កំពុងស្ទួចបានបន្តិចក៏រថយន្តស្ទួចគាត់ បាក់ជេីងដំរីទ្រទម្ងន់រថយន្តហេីយ ដងសន្ទួចរលំសង្កត់លេីរថយន្តហ្វ័តបណ្ដាល ខូចខាតរថយន្តហេីយទទួលស្គាល់ខ្លួន ជាអ្នកបង្កហេតុឡេីងពិតមែន តែរងចាំហៅថៅកែមកដោះស្រាយ ចំពោះរូបគាត់គ្មានលុយសងទេ ។

សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុន១ បានប្រាប់ថានេះមិនមែន ជាគ្រោះចរាចរណ៍គឺហៅថាខុសបច្ចេទេស ដោយសារបុរសអ្នកបង្កបេីករថយន្តស្ទួចហ៊ានពេក ឃេីញរថយន្តគេចតនៅមុខឃ្លាំងមិនព្រម ដេីររកហេីយអាងថារថយន្តខ្លួន កំពុងបេីកមានដងសន្ទួចស្រាប់ ក៏ស្ទួចរថយន្តហ្វ័តរបស់ក្រុមកាារងារក្រសួងដែន ដីនគរូបនីយកម្មនិងសំណង់ ចុះមកវាស់វែងដីបឹងហេីយដោយ មិនបានកល់ឈេីនៅ ជេីងដំរីទ្រទម្ងន់រថយន្តទេីប ធ្វេីអោយបាក់ដងសន្ទួច សង្កត់លេីរថយន្តហ្វ័តបណ្ដាលខូចខាត យ៉ាងធ្ងន់ធ្ងរហេីយក្រោយមក ក៏ធ្វេីការសម្របសម្រួលគ្នា តែខាងរថយន្តស្ទួចគ្មានលទ្ធភាព សងសំណងក៏ទំនាក់ទំនង ទៅខាងជំនាញវាស់វែង ខណ្ឌមកចុះមកចាត់ការតាមជំនាញ ។

អត្ថបទដែលជាប់ទាក់ទង