ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិស៖ដាក់ផែនការដល់មេប៉ុស្ដិទាំងអស់ ត្រូវរក្សាការពារសន្តិសុខ ជូនប្រជាជនក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង

60


កណ្ដាល៖ នៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ នេះនៅអធិការដ្ឋានប៉ូលិស ស្រុកកៀនស្វាយខេត្តកណ្តាលលោកព្រុំ សំណាងអធិការប៉ូលិសស្រុក បានបើកកិច្ចប្រជុំដោយដាក់ផែនការ ទៅដល់អស់លោកជាអធិការរងទាំងអស់ នាផ្នែកនិងអស់លោក នាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងាររបស់ខ្លួនអោយសកម្មផុលផុស ពោលគឺមិនត្រូវអសកម្មការងារឡើយ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថានាថ្ងៃនេះក្នុងនាមរូបខ្ញុំ ជាអធិការប៉ូលិសស្រុកកៀនស្វាយ បានអញ្ចើញអស់លោកមកប្រជុំគឺដើម្បី
ពិភាក្សាគ្នានិងរកវិធីសាស្រ្តយ៉ាងណា ដើម្បីទប់ស្កាត់រាល់បទល្មើស និងរក្សាការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាជន ដែលកំពង់រស់នៅក្នុងមូលដ្ឋាន ស្រុកកៀនស្វាយទាំងមូល ដោយផ្ដល់ភាពកក់ក្តៅជូនពួកគាត់។

លោកអធិការប៉ូលិសស្រុក ក៍បានលើកឡើងបន្តទៀតថា
មានតែកម្លាំង សមត្ថកិច្ចប៉ូលិសនៅតាម បណ្ដាប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ក្នុងស្រុកកៀនស្វាយ ត្រូវនាំគ្នាបង្កើនការ យកចិត្តទុកដាក់ខ្ពស់ក្នុងន័យ រក្សាការពារសន្តិសុខ សុវត្ថិភាពបន្តទៀត និងលោកមេប៉ុស្ដិ៍ត្រូវដឹកនាំ កម្លាំងចុះល្បាតពួនស្ទាក់ក្នុងភូមិ នៅក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ពិសេសនៅកន្លែងស្មុគស្មាញ អោយបានជាប្រចាំ ពោលគឺត្រូវធ្វើអោយដូចភ្លៀងរលឹម ហើយជាមួយគ្នានោះ លោកអធិការក៍បានជំរុញ ដល់លោកនាយប៉ុស្តិ៍ត្រូវចាត់ កម្លាំងចុះល្បាតពួនស្ទាក់ ក្នុងភូមិឃុំរបស់ខ្លួនដែលបានគ្រប់គ្រង និងត្រូវបង្កាទប់ស្កាត់រាល់ បនល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀរ អាប៉ោងនិងកត់ចាក់កន្ទុយ លេខបន្ជល់មាន់) ជាពិសេសបញ្ហាគ្រឿងញៀន ត្រូវបោសសម្អាត។

ចំពោះការប្រជុំដាក់ផែនការនិងលើកឡើងខាងលើនេះ គឺជាការគិតគូដោយ យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកអធិការប៉ូលិសស្រុកកៀនស្វាយ ដែលបានខិតខំទប់ស្កាត់ រាល់បទល្មើស និងរក្សាការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូន ប្រជាជនរស់នៅ ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាលប្រកប ដោយភាពសុខសាន្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង