ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ​សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទទួលមរណភាព

186

ភ្នំពេញ៖ អតីតរដ្ឋមន្ត្រីក្រសួងការពាជាតិ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា បានទទួលមរណភាពដោយរោគាពាធ នៅម៉ោង១១៖៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នាមន្ទីរពេទ្យកាល់ម៉ែត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ។

សពរបស់ឧត្តមសេនីយ៍ឯក កុយ ប៊ុនថា ត្រូវបានតម្កល់នៅវត្តចំប៉ា ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ដំណឹងមរណភាពនេះ ចាត់ទុកជាការជូនដំណឹងដល់បងប្អូន និងញាតិមិត្តជិតឆ្ងាយចូលរួមក្នុងពិធីបុណ្យសពនេះ៕

អត្ថបទដែលជាប់ទាក់ទង