ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​មន្ត្រី​យោធាម្នាក់​​ បើកមិនគោរ​​ភ្លើងស្តុប​ក្រហម​ បុកមនុស្សម្នាក់​ឲ្យ​រងរបួសធ្ងន់​

67


បន្ទាយ​មាន​ជ័យ​៖​ រថយន្ត​មន្ត្រី​យោធា​ម្នាក់​ បើក​មិន​គោរព​ភ្លើងស្តុប​ពណ៌ភ្លើង​ក្រហម​ នៅ​តែ​ជម្នះទៅ​មុខ​ បណ្តាលឲ្យបុក​ម៉ូតូ​ ដែលកំពុងបើកដោយ​បុរស​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ បាន​រង​របួសធ្ងន់​ ស្ថិត​នៅ​ចំណុច​ភ្លើងស្តុប​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ ។​

​យោង​តាម​របាយការណ៍​ពី​ លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ ៖​ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ រវាង​រថយន្ត​បុក​ ម៉ូតូ​រួច​បន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ចំណុច​ភ្លើងស្តុប​ លើ​ផ្លូវជាតិ​លេខ​៥៦A​ ក្នុងភូមិ​ស្ទឹង​ ឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។​ គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឌី​មិច​ ព​ណ៌ត្រេ​អ៊ី ផ្លា​ក់​លេខ​ ខ​.​ម​ 0847​ បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​ ណុំ​សុ​គា​ ភេទ​ប្រុស​ អាយុ​៣២​ ឆ្នាំ​រស់នៅ​ភូមិ​សែន​រុងរឿង​១​ ឃុំ​ទឹក​ក្រហម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហា​ ។​ ជនសង្ស័យ ​បើកបរ​ពី​ជើង​ទៅ​ត្បូង ​មក​ដល់​ច​ណុ​ច​ភ្លើងស្តុប​មាន​ភ្លើង​ក្រហម​ មិន​ព្រម​ឈប់​ នៅ​តែ​ទៅ​មុខ​ បាន​ទៅ​បុក​ម៉ូតូ​គ្រឿ​មួយ​ និង​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​2012​ ពាក់​ស្លាក​លេខ​ 1G:8620​ បន្ទាយ​មាន​ជ័យ​ បើកបរ​ដោយ​ឈ្មោះ​ នូវ​ ព្រឿ​ន​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ រស់នៅ​ភូមិ​ព​ន្សា​យ​ជើង​ ឃុំ​ស្វាយចេក​​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ បាន​បើកបរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ​រួច​រថយន្ត​នោះ​បន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ​ម៉ាក់​កាម​រី​ព​ណ៌​ស្លែ​ស៊េរី​ឆ្នាំ​1992​ (​ដែល​ឈប់​ចាំ​ភ្លើងស្តុប​ព​ណ៌​ក្រហម​)​ ដើ​កបរ​ដោយ​ឈ្មោះ​ ដ​ន​ ស​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​បែន​ ឃុំ​តា​បែន​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។​ ​សមត្ថកិច្ច​បាន​បន្ត​ថា​ ក្នុង​ករណី​នេះ​ បណ្ដាល​ឲ្យឈ្មោះ​ នូវ​ ព្រឿ​ន​ របួស​បែកក្បាល​(​ធ្ងន់​)​នឹង​បាក់​កជើង​ឆ្វេង​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​emerjence​។​ សម្ភារ​​ ម៉ូតូ​ទ​ខូចខាត​ធ្ងន់​រថយន្ត​ទាំង​ពីរ​ ខូចខាត​ស្រាល​យក​រក្សា​ទុក​ នៅ​អធិកា​ស្រុក​ស្វាយចេក​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​កម្លាំង​នគរបាល​ជំនាញ​បាន នាំ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្វាយចេក​៕

អត្ថបទដែលជាប់ទាក់ទង