ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្ស១៧នាក់និងដកហូតថ្នាំញៀន ទូរហ្គេមបាញ់ត្រី,កាំភ្លើងខ្យល់

89

ភ្នំពេញ៖លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងនៅថ្ងៃទី១៦ខែមករានេះដោយស្តីពីយុទ្ធនា​ការចុះធ្វេីការងាររដ្ឋបាលនៅថ្ងៃទី​១៥​ខែមករាឆ្នាំ២០១៩​ វេលាម៉ោង​៦ល្ងាចនៅចំណុចផ្លូវលំ​ ក្រុុមទី០១​ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​១​ ខណ្ឌឫស្សីកែវ​
កំលាំង​ចំរុះខណ្ឌ​ ប៉ុស្តិ៍​ទាំងអស់​ ០៧​ និងប្រជាការពារសង្កាត់ទួលសង្កែ០១​ សង្កាត់ឫស្សីកែវ​ ដឹកនាំដោយរូបខ្ញុំលោកវរសេនីយ៍ទោ​ គល់​ យី​ អធិការខណ្ឌឫស្សីកែវ​ នៅក្នុងកិច្ចប្រតិបត្តិការនេះឃាត់បានជនសង្ស័យចំនួន​ ១៧នាក់​ (ស្រី០៤នាក់)រួមនឹងវត្ថុតាងដូចជា
កាំភ្លើង​ខ្យល់​ ០១ដេីម​ គ្រាប់កាំកង់មួយប្រអប់។
ក្រាមពណ៍សថ្លាចំនួន​ ១៧​ កញ្ចប់​ (១៦​ កញ្ចប់​តូច​ និង​ ០១​ កញ្ចប់​ធំ)
ម៉ូតូចំនួន​ ០៤គ្រឿង​​ ម៉ាកហុងដាសេ១២៥​ ពណ៍ខ្មៅ​ សេរីឆ្នាំ​២០១៩​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-9206,​ ម៉ាកធូដេ ពណ៍ស​ គ្មានស្លាកលេខ,​ម៉ាកស្កុបពី​ ពណ៍ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HG-5742​ និងម៉ាកស្មាសវី​ ពណ៍ខ្មៅ​-ស​ ពាក់ស្លាកលេខ​ កណ្តាល​ 1T-0045
។ទូហ្គេមបាញ់ត្រីចំនួន​ ០២គ្រឿង​ និងឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយចំនួន​។ស្លាកលេខ​ម៉ូតូ​ ០១សន្លឹក​ លេខ​ ភ្នំពេញ​ 1BM-3084។កង់ស្ព័រម៉ូតូ​ ០៤កង់
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង