ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនខ្លួនជនជាតិ​ចិន​ម្នាក់ នៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ទៅតុលាការ

127

ភ្នំពេញ ៖ សមត្ថកិច្ច​បានបញ្ជូនខ្លួនជនជាតិ​ចិន​ម្នាក់ដែលជា​អ្នក​គិតលុយ​ នៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ មក​​ដល់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីសាកសួរ នារសៀលថ្ងៃទី​១៦ មករា នេះ ពាក់ព័ន្ធលើ​ករណី​គំរាម​កំហែង​ទារ​​លុយ និង​​ចាក់សោ​​បង្ខាំង​លើ​អ្នក​ជំងឺ​ ពេល​​អត់​លុយឱ្យ​ទៅខាង​មន្ទីរ​ពេទ្យ ។

បុរស​​ចិន​​នោះ ឈ្មោះ​​ ឈ្មោះ​A zhi ​ភេទ​ប្រុស អាយុ៤៣​
ឆ្នាំ បានចាប់​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​​សាកសួរ ។ រីឯ​មន្ទីរពេទ្យវ៉ិចតូរៀ បិទ​ឃ្លុំបេ​ជាបណ្តោះអាសន្ន ។​

យោងតាមមន្ត្រីតុលារការ បានបញ្ជាក់ប្រាប់ថា ករណីនេះស្ថិតក្នុងចំណាត់ការ លោក វង្ស ប៊ុនវិសុត ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងកំឡុងពេលចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ បន្ទាប់ពីមានការភ្ញាក់ផ្អើលតាមបណ្តាញព័ត៌មាន ក៏ដូចជាបណ្តាញសង្គម Facebook ។

មន្ត្រីនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៦ ខែមករានេះបាន ឲ្យដឹងថា មេការនិងជាអ្នកគិតលុយជនជាតិចិនរូបនោះ ដែលត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុស្សទុកដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង