ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ ម្នាក់ទៀតរងរបួសស្រាល ក្រោយរថយន្តបុកនៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ

75

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ ទៀតរងរបួសស្រាល ក្រោយពីជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដមិនស្គាល់ស្លាកលេខ បើកបុកពេញទំហឹង រួចបើកគេចខ្លួនបាត់ នៅវេលា ម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុនលក់រថយន្ត Mecerdez ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម សុម៉ារ៉ា អាយុជិត ៥០ឆ្នាំ មុខរបបគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីស្ត្រីដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា គាត់បានជិះម៉ូតូគុបមូលមួយគ្រឿងដែលពាក់ ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុច មុខក្រុមហ៊ុនលក់រថយន្ត Mecerdez ជាកន្លែងកេីតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង(បញ្ច្រាស់ទិស) ក្នុងល្បឿនយ៉ាងលឿន បានបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូជាង៥០ម៉ែត្រ ធ្វើឲ្យស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ មកវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះអោយទៅ ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង