ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមស្វែងយល់ចំពោះអស់លោក និងលោកស្រី អ្នកនាងកញ្ញាណាខ្លះកើតនៅថ្ងៃសេស ឬខ្ទង់រាយខ្លះដូចជាថ្ងៃទី១១ទី១៥ទី១៧ ដោយសូមមើលការពន្យល់ថា អ្នកជាប្រភេទមនុស្សបែបណា?

124


អ្នកហោរ៉ាសាស្ត្រល្បីល្បាយលើពិភព លោកជំនាន់មុនបានទស្សទាយថា៖ ចំពោះមនុស្សកើតនៅថ្ងៃឬខ្ទង់រាយមានថ្ងៃទី ១១, ថ្ងៃទី១៥ និង ថ្ងៃទី១៧ នៃខែទាំង១២នៃឆ្នាំនិមួយៗបានប្រាប់ឱ្យដឹងថា មនុស្សដែលកើតចំថ្ងៃទាំង៣ ហ្នឹង អ្នកជាប្រភេទមនុស្សស្មោះត្រង់ និងសប្បុរសធម៌ ចូលចិត្តសិចស៊ី តែមិនសូវហ៊ាន ធ្វើឬអនុវត្តទេ ។ មនុស្សប្រភេទនោះគេរមែងមានភាពសកម្មខ្លាំងណាស់ចំពោះការងារ ទំនាក់ទំនង និងសង្គមច្រើន ។ ទោះបីជាយ៉ាងណា ក៏ដោយគេក៏ជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មានឥទ្ធិពល ចេះកំប្លុកកំប្លែង ចូលចិត្តសង្គម ចូលចិត្តឱ្តគេសរសើរ ខ្លួនចូលចិត្តការយកចិត្តទុកដាក់ក្នុងរឿងស្នេហា ពោលគឺស្រលាញ់គេ គឺចង់ឲ្យគេស្រលាញ់វិញ ហើយគេក៏ជាមនុស្សមិនចេះពុតត្បុតលាក់លៀម និងផ្លាស់ប្តូរលឿនៗដែរ។ អ្នកកើតថ្ងៃទាំងបីខាងលើគេជាមនុស្សដែលពូកែខឹង តែឆាប់បាត់ មានមោទនភាពលើខ្លួនឯងជាខ្លាំង ស្អប់ភាពតឹងរឹង រឹតត្បិតលើសេរីភាពរបស់គេ ចូលចិត្តភាពកំប្លុកកំប្លែង ហើយគេក៏មនុស្សពូកែលេងសើច តែមានហេតុផលត្រឹមត្រូវ។

ចំពោះមនុស្សកើតថ្ងៃខាងលើនេះធន់នឹងជម្ងឺណាស់ បើឈឺល្មមៗមើលទៅដូចអត់ឈឺសុខចិត្តទ្រាំទាល់តែឈឺងើបលែងរួចបានឈប់៕

អត្ថបទដែលជាប់ទាក់ទង