ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ នឹងដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល៣ថ្ងៃ

144

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា នៅថ្ងៃអាទិត្យទី២០ ខែមករា ស្អែកនេះ ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល៣ថ្ងៃ (២០-២៣ មករា ២០១៩) ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបាន ពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។ មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជា យើងយ៉ាងច្រើនចាប់តាំងពីជំនាន់ សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើកម្ពុជាអោយ រីកចម្រើនមកទល់សព្វថ្ងៃ។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ និងជួបតែ សេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង