ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញម្ចាស់ម៉ូតូធ្វេសប្រហែសបន្តិច ឡើងកាច់សោប្រុងជិះរត់ តែត្រូវបងប្អូនពលរដ្ឋដេញចាប់ខ្លួនបាន

79


ត្បូងឃ្មុំ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ មករា ២០១៩ វេលាម៉ោង ៥ ព្រឹក នៅចំណុចផ្សាមេមត់ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ ១ គ្រឿង ខណៈដែលម្ចាស់ម៉ូតូដាក់ផ្ញើ នៅមុខផ្ទះអាជីវករលក់ដូរ ហើយដើរទិញបន្លែផ្លែឈើក្នុងផ្សារនោះ (ភ្លេចដកកូនសោ) ។ ករណីនេះ បង្កឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញាក់ផ្អើលភា្លមៗ តាមដេញប៉ផាប់ចាប់ពភីង រហូតដល់ចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកមេមត់ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីបញ្ជូនជនសង្ស័យ​ មកដល់អធិការដ្ឋាននគរបាលស្រុកមេមត់ លោកវរសេនីយ៍ត្រី ចាន់ ឌុល អធិការរងទទួលផែនការងារយុត្តិធម៌ ឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ វ៉ា វុធ ហៅ អេត វិត ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ចំណែកម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ជារបស់ឈ្មោះ ឈិន នួន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអង្កាំ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលមេមត់ និងជំនាញផ្នែកយុត្តិធម៌ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោស ដាក់ពន្ធនាគារតាមនីតិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង