ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយប្លន់ម៉ូតូស្រ្តីម្នាក់ដល់មុខបន្ទប់ជួលត្រូវចាប់ខ្លួនម្នាក់និងរត់រួចម្នាក់

66

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាននាំ ទៅប្រគល់ជូននគរបាល រីឯបក្សពួកម្នាក់ទៀតរត់គេចខ្លួនរួចបាត់ស្រមោល ខណៈដែលពួកធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងពីស្រ្តីម្នាក់បាន សម្រេច និងព្យាយាមជិះគេចខ្លួន។ប៉ុន្តែខណៈជនរងគ្រោះបានស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំ គ្នាដេញចាប់បានម្នាក់ខាងលើរួចបាន ស្វាគមន៍ដោយកណ្ដាប់ដៃនិងរន្ទះជើងបណ្ដាលឲ្យរងរបួសយ៉ាងដំណំ។

ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៤និង១០នាទីជិតភ្លឺ នៅចំណុចមុខផ្ទះជួល ស្ថិតនៅតាមផ្លូវបេតុង ក្រុមទី ០៩ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ សេង ដារ៉េត ហៅទិត្យ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកម្នាក់ទៀតឈ្មោះ ដេវិត ភេទប្រុសអាយុប្រហែល២៤ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅពុំពិតប្រាកដជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់គេចខ្លួនបាត់ ដោយសុវត្ថិភាព។ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពវាយទៅលើស្រ្តីម្នាក់ឈ្មោះ ស៊ន រដ្ឋ អាយុ ២៦ ឆ្នាំមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា១ ។បណ្ដាលឲ្យរងរបួសថ្ពាល់ ខាងឆ្វេងចំនួន៣ដៃ ហើមជាំ ប្លន់យកម៉ូតូដែលជនសង្ស័យវាយប្លន់ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី ០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1FA – 7402 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ មានគ្នា២នាក់បានជិះម៉ូតូចេញ ពីធ្វើការរោងសាន់ស្កាយត្រឡប់ទៅផ្ទះជួល លុះពេលទៅដល់កំពុងឈរចាក់សោរទ្វារបន្ទប់ ។ស្រាប់តែលេចមុខជនសង្ស័យ ទាំង២នាក់ខាងលើជិះម៉ូតូ ទៅឈប់ជិតរួចបានវាយដណ្ដើម យកម៉ូតូពីជនរងគ្រោះហើយ ព្រមទាំងស្រែកថាបាញ់ពួកវាឲ្យងាប់ៗ ។ខណៈជនរងគ្រោះស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលដល់អ្នកជិត ខាងជួយដេញចាប់បានម្នាក់ និងដកហូតបានម៉ូតូមកវិញ ចំណែកម្នាក់ទៀតបានជិះម៉ូតូដែល ជាមធ្យោបាយធ្វើសកម្មភាពទៅបាត់ស្រមោល។

ក្រោយពេលចាប់ខ្លួនប្រជាពលរដ្ឋបាន នាំគ្នាប្រើកណ្ដាប់ដៃនិងជើង ជើងរន្ទះវាយទាត់ធាក់បណ្ដាល ឲ្យរងរបួសទ្រមខ្លួនរួចទើបនាំទៅប្រគល់ ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរនិងកសាង សំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង