ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចាប់ជំរិតក្មេង ដើម្បីទារប្រាក់ ត្រូវសមត្ថកិច្ចបាប់ខ្លួន នៅកំពង់ឆ្នាំង

70

កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​នាយកដ្ឋាន​សន្តិសុខ​ក្រសួងមហាផ្ទៃ​ កម្លាំង​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ អធិការ​នគរបាល​ស្រុក​កំពង់ឆ្នាំង​ បាន​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ វេលា​ម៉ោង​១៧​និង​១៥​នាទី​ នៅ​ចំណុច​ផ្ទះសំណាក់​ដា​រា​វង្ស​ ភូមិ​ស្រែ​ព្រីង​ សង្កាត់​កំពង់ឆ្នាំង​។​

ជនរូបនោះ ជាមុខសញ្ញាចាប់បង្ខាំងក្មេងជំរិតទារប្រាក់ បានសម្រេច នៅរាជធានីភ្នំពេញ ហើយ ក្រោយពីជនសង្ស័យរូបនេះ មកសម្ងំលាក់ខ្លួននៅផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងភូមស្រែព្រីង សង្កាត់
កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនេះដែលត្រូវចាប់ខ្លួនឈ្មោះ ស្រេង បុរី ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិកូនក្អែក១ ឃុំរបោះមង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០១៨កន្លងទៅ ជនសង្ស័យខាងលើបានធ្វើសកម្មភាព
ចាប់ជនរងគ្រោះម្នាក់ឈ្មោះ ឈុន សុវណ្ណរ័ត្ន ភេទប្រុសអាយុ១៤ឆ្នាំ មានទំលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងពេលដែលជនរងគ្រោះ បានចេញពីសាលារៀន មកឈរចាំរថយន្តក្រុងដើម្បីជិះទៅផ្ទះ ក៏ត្រូវជនសង្ស័យ ល្បួងជនរងគ្រោះដោយប្រាប់ថា ចាំជូនទៅផ្ទះ។ ជនសង្ស័យបាន នាំជនរងគ្រោះទៅបង្ខាំងទុក រួចបានទូរស័ព្ទទៅ ជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះ ដោយទារប្រាក់ចំនួន២០០០ដូល្លានិង
បានចរចារត្រូវរូវគ្នាចំនួន៥០០ដូល្លា។ ក្រោយពីទទួលបាន លុយចំនួន៥០០ដូល្លាហើយ ជនសង្ស័យបានដោះលែង ក្មេងប្រុសរងគ្រោះ អោយត្រឡប់ទៅផ្ទះវិញ ។

សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពីក្មេងប្រុសរងគ្រោះ មកដល់ផ្ទះហើយ ឪពុកម្តាយក្មេងប្រុសរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅសមត្ថិកិច្ច ដើម្បីធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យក្រោយ ពីជំរិតទារប្រាក់បានសម្រេច ហើយនោះ បានសម្ងំលាក់ខ្លួននៅភ្នំពេញមួយរយៈ ហើយក៍មកស្នាក់នៅ ក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងស្ថិតនៅចំណុចភូមិស្រែព្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង បានដាក់កម្លាំង ព័ទ្ធផ្ទះសំណាក់ចាប់តែម្តង ។

ក្រោយពីការឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបាន
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ប្រគល់អោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង