ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រុកសង្គមថ្មី​ ប្រារព្វពិធីអបអរសារទរខួបអនុស្សាវរីយ៍ទី៤០​ ទិវាជយ័ជម្នះ​ ៧មករា​ ​មានប្រជាពលរដ្ឋប្រមាណ ៦០០នាក់​ ចូលរួម

151

ព្រះ​វិហារ​៖​លោក ចាន់ នន់វិទ្យា​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី​ លោកសំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីអាជ្ញាធរដែនដី សមត្ថកិច្ចកងកម្លាំងទាំង៣ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋប្រមាណចំនួន​សរុប​ ៦០០នាក់​ កាលពីព្រឹកថ្ងៃ​ទី​២០ មករា២០១៩ បាន​ចូលរួម​ ពិធីអបអរសារទរខួបអនុស្សាវរីយ៍ទី៤០​ ទិវាជយ័ជម្នះ​ ៧មករា​ ​(០៧ មករាវ១៩៧៩​ -​០៧ មករា ២០១៩)​ ។

    ការប្រារព្វពិធីនេះឡើងគឺក្នុងគោលបំណង រំលឹកពីការដឹងគុណ ចំពោះថ្នាក់ដឹកនាំ អ្នកស្នេហាជាតិ ដែលបានបូជា សាច់ស្រល់ឈាមស្រស់ ក្នុងការប្រទេសជាតិចេញពីរបបប៉ុលពត។ ដើម្បីវាយតំលៃ សមិទ្ធផលនានាដែលបានកើតមានឡើងស្អេកស្កះក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះនិង ធ្វើឡើងដើម្បីដកស្រង់បទពិសោធន៍ មេរៀន ដើម្បីអោយកូនចៅជំនន់ក្រោយបានយល់ដឹង។

  យើងមានសត្រូវតែមួយគត់ នោះគឺរបបប៉ុល ពត ដូច្នេះទេ យើងត្រូវនិយាយអោយក្មេងបានយល់ពីក្មេងជំនន់ក្រោយបានយល់ពីអត្តន័យនិងគុណ៧មករាអោយបានច្បាស់លាស់ ។ 

    ការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករានេះឡើង គឺដើម្បីរម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួន ចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត។

   កាលពី៤០ ឆ្នាំមុន ទឹកដីកម្ពុជាត្រូវបាន ពួកប៉ុល ពត ឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផល សិទ្ធិសេរីភាព និងជីវិតប្រជាជនកម្ពុជា ដ៏ឃោរឃៅយង់ឃ្នងបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតជោគជាំដោយឈាម និងទឹកភ្នែក ហើយប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធម និងអយុត្តិធម៌បំផុត។   ប៉ុន្តែក្រោយមករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត រួមនិងកម្លាំងសាមគ្គីពីប្រជាជនកម្ពុជា ទាំងមូលបានធ្វើការប្រឆាំងតស៊ូពីរបបប្រល័យពូជសាសន៍ ព្រមទាំងទទួលបានការជួយ ឧបត្ថម្ភគាំទ្រដ៏ស្មោះសរទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រ ចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព យុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍សម្រេចបានមហាជ័យជម្នះ ដ៏ត្រចះត្រចង់ជាប្រវត្តិ សាស្ត្រ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

 

អត្ថបទដែលជាប់ទាក់ទង