ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកខោអាវជជុះ ក្នុងភូមិព្រែកទាល់ អស់ជាង២ម៉ឺនដុល្លារ

79

ភ្នំពេញ៖ ថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ២០១៩ រំលងអធ្រាត្រ នៅម៉ោង ១និង១៥នាទី មានអគ្គីភ័យកើតឡើងនៅ ភូមិព្រែកទាល់ក្រុម ទី៥ ករណីយឆេះឃ្លាំងស្តុបខោអាវជជុះចំនួន២ ឃ្លាំង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងខាតបង់ទ្រព្យសម្បត្តិ គិតជាសាច់ប្រាក់ជាង ២ម៉ឺនដុល្លារ ។

បើតាមរបាយការណ៍នគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ឃ្លាំងស្តុបខោអាវជជុះ ឈ្មោះ ហេង ឆាយ ភេទ ប្រុស អាយុ ៦៦ឆ្នាំ។ ក្នុងការពន្លត់នេះផងដែរ ក្រុមការងារបង្ការពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ បានប្រើឡានទឹក​ ក្នុងការបាញ់ពន្លត់លើឃ្លាំងស្តុកខោអាវជជុះនេះ គឺត្រូវប្រើឡានអគ្គស្នងការរាជធានីភ្នំពេញ អស់៨គ្រឿង និងប្រើទឹកអស់២០ជើង រួមទាំងឡាន របស់បញ្ជាការអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង ស្មើនឹង៣ជើងឡានទឹក សរុបទាំងអស់ចំនួន ១១គ្រឿង ប្រើប្រាស់អស់ទឹក ២៣ជើងឡានទឹក ។

ក្នុងការចុះជួយអន្តរាគមន៍ ក្នុងការបាញ់ពន្លត់ឃ្លាំងស្តុកខោអាវជជុះនេះដែរ ក៏មានឃើញវត្តមាន លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ លោក តេង ស៊ីណូ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ។ លោក សេង ស៊ី វណ្ណថា ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ ទី ២ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត ប្រធានការិយាល័យ បង្ការទប់ស្កាត់ ពន្លត់អគ្គិភ័យ នៃនាយកដ្ឋាននរគបាលរាជធានីភ្នំពេញ ។ លោក មេភូមិ ព្រែកទាល់ ។ លោក ឡេង ច័ន្ទសុភក្ត្រា ប្រធានសន្តិសុខខណ្ឌ រួមទាំងកម្លាំងប្រជាការពារខណ្ឌ ។ ចំពោះឃ្លាំងដែលឆាបឆេះនោះមានទំហំ ប្រវែង ៤ គុណនឹង ៨ ស្មើនឹង៣២ម៉ែត្រការ៉េ ដែលមានលេខឃ្លាំង ៣១១ ។

ក្នុងការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងស្ថានការណ៍បាន១០០ភារយ រលត់ ទៅវិញនៅវេលាម៉ោង ៣ទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែរ ។
តាមការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ឃ្លាំង មូលហេតុបណ្តាលឲ្យ​ មានការឆាបឆេះនេះមកពីឆ្លងចរន្តអគ្គិសនី និងខាតបង់ទ្រព្យសម្បត្តិ គិតជាសាច់ប្រាក់ជាង ២ម៉ឺនដុល្លារ តែទោះជាយ៉ាងណា ក៏ក្រុមការងារបានជួយអន្តរាគមន៍បាញ់ពន្លត់គ្រប់គ្រងស្ថានការណ៍ និង ទប់ស្កាត់ ការពារ មិនអោយឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង រួមទាំង មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋណាម្នាក់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង