ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបទីតាំងបម្រើសេវាផ្លូវភេទ ដែលមានប្រើប្រាស់គ្រឿងញៀន

62

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា បង្រ្កាបទីតាំងបម្រើសេវាផ្លូវភេទ ដែលមានប្រើប្រាស់គ្រឿងញៀន ជ្រកក្រោមរូបភាពកោសជប់ ទីតាំងបម្រើសេវាផ្លូវភេទខុសច្បាប់មួយកន្លែង នៅខាងក្រោយផ្សារស្នួល ត្រូវបានកម្លាំងនគរបាលចុះបង្រ្កាបកាលពីថ្ងៃទី១៩ មករា ក្រោយពីរកឃើញថា ទីតាំងនេះមានលួចបម្រើសេវាផ្លូវភេទ និងក៏ជាទីតាំងប្រើប្រាស់គ្រឿងញៀន ដោយជ្រកក្រោមស្លាកយីហោកោសជប់។

ស្នងការរងទទួលបន្ទុកប្រឆាំការជួញដូរមនុស្សលោកស្រីវរសេនីយ៍ ឯក នៅ រតនា បានថ្លែងឲ្យដឹងថា ក្នុងការចុះបង្រ្កាបទីតាំងពេស្យាចារមួយកន្លែងនេះ នគរបាលក៍បានឃាត់ខ្លួនមនុស្ស៣នាក់ក្នុងនោះមានបុរសម្នាក់ជាថៅកែ និងនារីបម្រើរសេវាផ្លូវភេទមិនទាន់គ្រប់អាយុចំនួន២នាក់។ លោកស្រីស្នងការរងបញ្ជាក់ថា ពួកគេទាំង៣នាក់សុទ្ឋតែមានផ្ទុកសារធាតុញៀន។​ ហើយក្មេងស្រីមិនទាន់គ្រប់អាយុទាំងពីរនាក់ គឺត្រូវបាននគរបាលជំនាញ ធ្វើការអប់រំណែនាំ ហើយបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង