ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី កំពុងធ្វើសកម្មភាពបូមលូស្ទះលិចទឹកនៅផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក

80

ភ្នំពេញ៖ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដែលជាកង្វល់របស់ប្រជាពលរដ្ឋ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើកម្មភាព បូមលូស្ទះលិចទឹកនៅផ្លូវលេខ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

    គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើកម្មភាព ស្តារ បូមលូស្ទះ ក្នុងរាជធានីភ្នំពេញដើម្បីនាំទឹកហូរអោយបានលឿន ដោះស្រាយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយបានកំណត់យកទីតាំងតំបន់លិចលង់ ច្បាស់លាស់ចំនួន៥ទីតាំង ក្នុងនោះ រួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយបានជីកត ភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។
 ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។

 ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។ 

    ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបាន

ដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាត

ធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង

៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង