ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យនៅតាមស្រុក នឹងត្រូវលុបចោល

108


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខ ការិយាល័យនៅតាមស្រុក របស់ក្រសួងមួយចំនួន នឹងត្រូវលុបចោល ទុកការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដី ជាដើម។

ក្នុងឱកាសជួបជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពត នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៩នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាផ្ទាល់មាត់ទៅដល់អភិបាលខេត្តទូទាំងប្រទេសថា “អភិបាលខេត្តនានាស្តាប់ឲ្យហើយ​ នៅពេលខាងមុខ ជាពិសេសគឺនៅថ្នាក់ស្រុក ក្រសួងនានាក៏ត្រូវក្តាប់ឲ្យបានផងដែរ ។ នៅក្នុងរចនាសម្ព័ន្ធក្រសួងមួយៗ មានអគ្គនាយកដ្ឋាន នាយកដ្ឋាន មានការិយាល័យ មានមន្ទីរនៅតាមខេត្ត និងមានការិយាល័យនៅតាមស្រុក ។ នៅពេលខាងមុខនឹងលុបចោលការិយាល័យនៃអង្គភាព នៅក្រសួងនៅថ្នាក់ស្រុកតែម្តង គឺត្រូវលុបចោលតែម្តង ហើយរបស់ដែលត្រូវទុក គឺតំបន់ប្រតិបត្តិការផ្នែក កងទ័ព ទុក នគរបាលត្រូវទុក សុខាភិបាលត្រូវទុក អប់រំត្រូវទុក រៀបចំដែនដីត្រូវទុកព្រោះវាសំខាន់ក្នុងការគ្រប់គ្រងដីធ្លីដោយសារមានទំនាស់ច្រើនណាស់។ ក្រៅពីនោះ ត្រូវយកមករៀបចំជាកញ្ចប់របស់វា ដូចជា ឧទាហរណ៍ ផ្នែកផលិតកម្ម កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម រ៉ែ និងផ្នែកជាច្រើនទៀត ត្រូវយកមកដាក់មួយដុំឲ្យនៅជាមួយគ្នា។ ចំណែកផ្នែកសង្គមកិច្ច វប្បធម៌ និងផ្នែកផ្សេងៗទៀត ត្រូវដាក់មួយចង្កោមទៀត ដើម្បីឲ្យនៅជាតួអង្គផ្នែករដ្ឋបាលឯកភាពតែម្តង កុំឲ្យវាសាំញ៉ាំ។ ឥឡូវ ក្នុងមួយប៊ុយរ៉ូមានមនុស្សពីរនាក់ យកទៅធ្វើម៉ាំអី ។ ក្រសួងណា ពាក់ព័ន្ធក្នុងកន្លែងហ្នឹង ឲ្យមកបម្រើសេវាឲ្យមន្ទីរហ្នឹងទៅ ។ បើមិនអ៊ីចឹងទេ ក្រសួងមួយៗ គឺគិតតែពីសុំក្របខ័ណ្ឌៗៗៗ ហើយក្របខ័ណ្ឌយកទៅណា យកទៅបង្កើននៅថ្នាក់ស្រុក ហើយការងារជាន់គ្នាទាំងអស់”៕

អត្ថបទដែលជាប់ទាក់ទង