ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រើនរំលឹកពីការបង្ការជំងឺផ្ដាសាយបក្សីលើមនុស្ស និងករណីពុលអាហារ ឬស្រា

100


ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្ដីពីការបង្ការជំងឺផ្ដាសាយបក្សីលើមនុស្ស និងការពុលចំណីអាហារ ឬស្រា ។

សេចក្ដីក្រើនរំលឹករបស់ក្រសួងជំនាញនេះ បានណែនាំថា គួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។

ដោយឡែក ករណីពុលស្រា គឺបង្កឡើងដោយសារជាតិមេតាណុល ដែលមាននៅក្នុងស្រាលើសពីកម្រិតធម្មតា (០,១៥ភាគរយ) ដែលមានកើតឡើងនៅច្រើនកន្លែងទៅទូទាំងពិភពលោក ដោយសារស្រាដែលផលិត ឬបិត នៅតាមមូលដ្ឋានសហគមន៍មិនបានត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេស។

ការពុលស្រា បណ្ដាលឲ្យស្រវាំង ឬងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន។ រីឯការពុលចំណីអាហារវិញ គឺបង្កឡើងដោយសារចំណីអាហារចម្អិនមិនបានល្អ មិនស្អាត មានមេរោគ ជូរផ្អូម ឬមានសារធាតុគីមី ដែលបណ្ដាលឲ្យមានបញ្ហាសុខភាព ដូចជាឈឺពោះ រាករូស និងក្អូតជាដើម៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំក្រើនរំលឹក ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង