ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ សារធាតុ​ញៀន​ នៅ​ផ្ទះ​សំណាក់​១៩ ឃាត់​ខ្លួន​ ៩នាក់​នឹង​ដក​ហូត​វត្ថុតាង​មួយ​ចំនួន​ និងកាំភ្លើងខ្លី

97

(ភ្នំពេញ​)៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​ជាក់ស្ដែង​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​នៅ​ចំណុច​ផ្ទះ​សំណាក់​១៩ឃាត់​ខ្លួន​ប្រុស​ស្រី​ចំនួន​៩នាក់​នឹង​ដក​ហូត​បាន​សម្ភារៈ​មួយ​ចំនួន​ធំ​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​៨យប់​ថ្ងៃ​សុក្រ​ទី​២៥ខែ​មករា​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ផ្ទះ​សំណាក់​១៩ផ្លូវ​លេខ​៤៦០ក្រុម​៤សង្កាត់​ទួល​ទំពូងទី១​ខណ្ឌ​ចំការមន​ក្រុង​ភ្នំពេញ​។

ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​តាម​តាម​រយៈ​ទូរសព្ទ​ពី​លោក​ ហេង​ ផេង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​ការចូលរួម​ផ្ទាល់​ពីលោក​ ទេព​ សុវាត្តិ​ ជាក្រឡា​បញ្ជី​អមផង​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​នូវ​ករណី​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ផ្ទះ​សំណាក់​១៩(មុនីកា)បាន​ធ្វើ​ការ​បង្ក្រាប​និង​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​៖
១​.ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿង​ញៀន​ចំនួន​២កញ្ចប់​ថង់​
២.ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​២
៣.ដេក​កេះ​ជ័រ​ចំនួន​៣
៤.ទូរសព្ទ​ដៃ​ចំនួន​មួយ​គ្រឿង​ពី​ឈ្មោះ​ លីវ​ មាយ៉ា​ ភេទ​ស្រី​អាយុ​១៩ឆ្នាំ​។

និង​ដោយ​បានការ​សម្រេច​ពីលោក​ព្រះ​រាជ​អាជ្ញា​រង​ ហេង​ផេង​ឲ្យ​ធ្វើ​ការ​ឆែកឆេរ​បន្ទប់​​ផ្សេង​ៗទៀត​នៃ​ផ្ទះ​សំណាក់​១៩ដោយ​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​រួម​មាន​៖
១.​ បន្ទប់​លេខ​១​១ដកហូត​សម្ភារៈ​រួម​មាន​៖​
.​ ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​មួយ
.​ ដេក​កេះ​ជ័រ​ចំនួន​២​
ឃាត់​ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​(​ តាំង​ ឈុងប៊ួយ​ ភេទ​ស្រី​អាយុ​៣០ឆ្នាំ​ -​ អ៊ុន​ សាវេត​ថានិត​ ភេទ​ស្រី​អាយុ​២០ឆ្នាំ​)

២.បន្ទប់​លេខ​១​២ដកហូត​សម្ភារៈ​រួម​មាន​៖​
.​ ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​មួយ
.​ ដេក​កេះ​ជ័រ​ចំនួន​៣
.ទូរសព្ទ​ចំនួន​ពីរ​គ្រឿង​និង​មនុស្ស​ចំនួន​១នាក់​ឈ្មោះ​ លី​ វិបុល​ ភេទ​ប្រុស​អាយុ​៣២ឆ្នាំ​

៣.បន្ទប់​លេខ​​២១ដកហូត​សម្ភារៈ​រួម​មាន​៖​
.​ ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​មួយ
.​ ដេក​កេះ​ជ័រ​ចំនួន​២

៤.បន្ទប់​លេខ​​២២ដកហូត​សម្ភារៈ​រួម​មាន​៖​
.​ ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​មួយ
.អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​K59បង់​មួយ​ គ្រាប់​ចំនួន​៨​ លេខ៨៧៧៨និង​មនុស្ស​ចំនួន​បួន​នាក់​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​៖
ឈ្មោះ​​ សួន​កុម្ភៈ​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​
ឈ្មោះ​ សៀ​ សុថុនា​ ភេទ​ប្រុស​អាយុ​១៩ឆ្នាំ​
ឈ្មោះ​ ហ៊ាង​ ផល្លី​ ភេទ​ប្រុស​អាយុ​២៤ឆ្នាំ​
ឈ្មោះ​ ហ៊ួរ​ សីហា​ ភេទ​ប្រុស​អាយុ​២៩។

ក្រោយ​ពី​ការ​ឆែកឆេរ​រួច​ដោយ​បាន​ការ​សម្រេច​ពី​លោក​ ហេង​ ផេង​ ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​ចំនួន​៩នាក់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួម​មាន​៖
១​ ឈ្មោះ​ លីវ​មាយ៉ា​ ភេទ​ស្រី​អាយុ​១៩ឆ្នាំ​
២​ ​ឈ្មោះ​ តាំង​ ឈុង​ប៊ួយ​ ភេទ​ស្រី​អាយុ​២០ឆ្នាំ​​
៣​ឈ្មោះ​​​ អ៊ុន​ សាវេតថានិត​ ភេទ​ស្រីអាយុ​២០ឆ្នាំ​
៤ឈ្មោះ​ លី​ វិបុល​ ភេទ​ប្រុស​អាយុ​៣២ឆ្នាំ​
៥​ឈ្មោះ​ សួន​ កុម្ភៈ​ ភេទ​ប្រុស​អាយុ​២០ឆ្នាំ​
៦ឈ្មោះ​ សៀ​ សុថុនា​ ​ភេទ​ប្រុស​អាយុ​១៩ឆ្នាំ​
៧ឈ្មោះ​ ហ៊ាង​ ផល្លី​ ភេទ​ប្រុស​អាយុ​២៤ឆ្នាំ​
៨ឈ្មោះ​ ហ៊ួរ​ សីហា​ ភេទ​ប្រុស​អាយុ​២៩ឆ្នាំ​
៩ឈ្មោះ​ អៀង​ សុខឡា​ ភេទ​ប្រុស​អាយុ​៣១ឆ្នាំ​។

​បន្ទាប់​ពី​មាន​ការ​នាំ​ខ្លួន​អ្នក​ទាំង​៩នាក់​នោះ​រួច​​ក៏​មាន​ការ​បិទ​ទ្វារ​នៅចំណុចទីតាំង​ផ្ទះ​សំណាក់​១៩ខាង​លើ​នេះ​ជា​បណ្ដោះ​អាសន្ន​នឹង​ប្រគល់​ឲ្យ​អជ្ញា​ធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង