លោកហេង រតនា បញ្ជាក់ថា គិតរយៈពេល១៨ខែពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ គឺគ្មានការព្យួរEBAនៅកម្ពុជានៅឡេីយទេ
ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើផេកហ្វេសប៊ុក នៅថ្ងៃទី១២កុម្ភៈនេះថា «ខ្ញុំតែងតែឆ្ងល់អ្នកធ្វេីសេចក្តីថ្លែងការរបស់យេីងខ្លះហាក់ដូចស្លន់ឆោឡោហួស មិនខិតខំស្វែងយល់ពីនីតិវិធីនិងខ្លឹមសារពិប្រាកដរបស់វា»។
លោកបានថ្លែងថា ករណីEBA បេីយេីងពិនិត្យច្បាស់លាស់លេីខ្លឹមសារpress release សហគមន៍អឺរ៉ុបនិងនីតិវិធីរបស់វាឃេីញថា៖ ១. ប្រធានបទនៃPress Release ចេញមកដាក់ចំណងជេីងថា “EU launches procedure temporary suspend trade preferences” មានន័យថា “EU ដំណេីរការនីតិវិធីព្យួរបណ្តោះអាសន្នប្រពន្ធ័អនុគ្រោះពន្ធ” តាមពិតខ្លឹមសារខាងក្នុងPress Release និយាយពីនីតិវិធីច្បាស់លាស់ដែរ មិនទាន់មានការព្យួរណាមួយទេក្នុងរយះពេល១៨ខែខាងមុខនេះ គឺចាប់ពីថ្ងៃទី១២ខែកុម្ភះ២០១៩តទៅ! ការសំរេចចិត្តនេះ ដេីម្បីចាប់ផ្តេីមបេីកការចរចាររវាងពួកអឺរ៉ុបនិងកម្ពុជាជាផ្លូវការហេីយ មានន័យថាពីមុនៗមកការចរចាររវាងអឺរ៉ុបនិងកម្ពុជាលេីកករណីEBAនេះមិនផ្លូវការនៅឡេីយទេ។ ប្រធានបទនៃPress Release នេះអាចជាល្បិចសរសេររបស់គេដែរដែលនាំឱយមានការយល់ច្រឡំ ស្មានថាចាប់ផ្តេីមព្យួរភ្លាមទៅហេីយ! ! ! ។
២. បេីពិនិត្យនីតិវិធីបានសរសេរច្បាស់លាស់ែដរគឺថា រយះពេល៦ខែត្រូវធ្វេីការត្រួតពិនិត្យនិងទំនាក់ទំនងយ៉ាងជិតសិទ្ធជាមួយអាជ្ញាធរកម្ពុជានានា ហេីយត្រូវបន្តរយះពេល៣ខែទៀតសំរាប់អឺរ៉ុបធ្វេីការរៀបចំរបាយការណ៍ផ្អែកតាមរបកគំហេីញទាំងនោះ។ បន្ទប់ពីរយះពេល១២ខែ គណ:កម្មការនឹងបញ្ចប់នីតិវិធីជាមួយនឹងការសំរេចចិត្តចុងក្រោយថា “ថាតេីត្រូវដក ឬមិនត្រូវដកប្រពន្ធ័អនុគ្រោះពន្ធ័” ហេីយក្នុងដំណាក់កាលនេះដែរគណ:កម្មការនឹងសំរេចអំពីទំហំនិងរយះពេលដែលត្រូវដក។ ហេីយការដកណាមួយត្រូវចូលជាធរមានគឺរយះពេល៦ខែបន្ទាប់ពីនោះ។
លោកអគ្គនាយក បានលើកឡើងថា បេីពិនិត្យខ្លឹមសារនេះច្បាស់លាស់ណាស់ គ្មានការព្យួរណាមួយទេក្នុងរយ:ពេល១៨ខែនេះ។ យេីងក៏គួសឿងបឿងប្រកាសស្វាគមន៍ក្នុងការចាប់ផ្តេីមនីតិវិធីនេះ ព្រោះមានយន្តការពិភាក្សានិងទទួលខុសត្រូវច្បាស់លាស់។ ទំហំនិងរយះពេលដែលត្រូវដក ក៏គ្មានការសំរេចណាមួយនៅឡេីយទេ អាចដកខ្លះតិចតួច ឬអាចដកច្រេីនមុខ ឬអាចដកទាំងស្រុង ឬដោយពន្យារយះពេលណាមួយ វាអាស្រ័យលេីការចរចារនិងពិភាក្សាគ្នា។
ចំណុសំខាន់មួយទៀត ក្រោយពីមានយន្តការនេះ ប្រហែលជាកន្លែងខ្លះឬចំនុចខ្លះ ភាគីកម្ពុជាជាអ្នកស្នេីសុំលុបឬដកចេញក៏បានដែរ ប្រសិនជាចំនុចនោះឬលក្ខ័ណ្ឌនោះជាចំណងរិតបំពងករបស់កម្ពុជាជាប់រហូតនោះ។
ជារួម! ខាងអឺរ៉ុបក៏មានអ្នកល្អ និងអ្នកមិនសូវល្អ ជាមួយខ្មែរដែរ ជាលទ្ធផលយ៉ាងណាៗ មិនទាន់ដឹងទេ ដូចនេះក្រុមការងារកម្ពុជា ត្រូវមូរដៃអាវមូជេីងខោចូលប្រយុទ្ធលេីសមភូមិតស៊ូមតិនេះ៕





