កូននេនបួនអង្គ លួចឆាន់ស្រាបៀរ នៅកុដិវត្តទួលគ្រួស
ខេត្តកំពង់ស្ពឺ ៖ កូននេនបួនអង្គ លួចឆាន់ស្រាបៀរ នៅកុដិវត្តទួលគ្រួស ហើយ ការលួចឆាន់ប្រាសចាកបទវិន័យសង្ឃត្រូវបានការិយាល័យធម្មការ និងសាសនា ស្រុកបសេដ្ឋ សហការជាមួយចៅអធិការវត្ត និងព្រះអនុគណស្រុក អនុវត្តតាមវិន័យសាសនា ចាប់បង្ខំផ្សឹក នេនទាំង៤អង្គ បញ្ជូនទៅផ្ទះរៀងៗខ្លួនវិញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ហេតុការណ៍កូននេនចំនួន ៤អង្គ នាំគ្នាលួចឆាន់ស្រាបៀរ នៅក្នុងកុដិវត្តទួលគ្រួស ស្ថិតនៅក្នុងភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ៕qq