ក្មួយបង្កើតរបស់លោក រ៉ុង ឈុន ប្រធានសហជីព បើកម៉ូតូ បុករថយន្តស្លាប់

ខេត្តកំពង់ស្ពឺ:នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង១០នឹង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៧៧-៧៨ ត្រង់ចំណុចភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងម៉ូតូ ១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FK 9525 អ្នកបើកបរឈ្មោះរ៉ុង បញ្ញា ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិចុងកោះតូច ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្ដាល បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ១គ្រឿង ដឹកអ្នកដំណើរ ម៉ាក Unlverse ពណ៌ក្រហម ស្លាកលេខ ព្រះសីហនុ 3 E 4979 អ្នកបើកបរមិនស្គាល់ឈ្មោះព្រោះរត់បាត់ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ លោក រ៉ុង បញ្ញា ស្លាប់។
លោក រ៉ុង បញ្ញា គឺជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន ប្រធានសហជីព៕


