ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន២នាក់ត្រូវ បញ្ជូនទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា ក្នុងវត្ត ដោយចាត់នឹងដែកឆាប របួសធ្ងន់ម្នាក់

132

ព្រៃវែង៖ ជនសង្ស័យ២នាក់ដែលប្រើ ដែកឆាបចាក់ជនរងគ្រោះ ឲ្យរបួសធ្ងន់ ក្នុងជម្លោះនាកម្មវិធីមួយនៅក្នុងភូមិ ត្រូវបានបញ្ជូនដល់តុលាការនៅព្រឹកថ្ងៃទី៩ មីនា ២០១៩នេះ ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធី។

ការឃាត់ខ្លួននេះបានធ្វើឡើងភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៨ មីនា ២០១៩ បន្ទាប់បង្កហេតុនៅថ្ងៃទី៧មីនា។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែង បានថ្លែងថា ជនសង្ស័យ ២នាក់ ឈ្មោះរឿន សារ៉ានហៅស្រួច ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិព្រៃចារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះរួម ផាន់ភេទ ប្រុស អាយុ18ឆ្នាំ នៅភូមិជាមួយគ្នា។ ចំណែកជនរងគ្រោះឈ្មោះ ហុង ហួត ភេទប្រុស អាយុ19ឆ្នាំនៅភូមិពានរោង​ ឃុំពានរោង ស្រុកស្វាយអន្ទរខេត្តព្រៃវែង របួស
ជាច្រើនកន្លែង ដោយសារអាវុធដែកឆាប យ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៧ មីនា ២០១៩ នៅចំណុចវត្តពានរោង ក្នុងភូមិ ពានរោង​ ឃុំ ពានរោង ស្រុកស្វាយអន្ទរ​ មានកម្មវិធីកម្សាន្តសប្បាយហើយជនរងគ្រោះ និងជនសង្ស័យ បានឈ្លោះគ្នា និងប្រើអំពើហិង្សាទៅវិញទៅមក។ ពេលនោះជនសង្ស័យ បានយកដែកមុតស្រួច ចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់តែម្ដង។ ក្រោយកើតហេតុពួកគេបានរត់គេចអស់។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី៨ មីនា ២០១៩ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថាោះ ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន៕

អត្ថបទដែលជាប់ទាក់ទង