ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំប់ខ្លួនគ្រូទាយ ម្នាក់ ដែលប៉ងចាប់រំលោភស្ដ្រីពេលទៅលើករាសី នៅបន្ទប់

95

កំពង់ចាម: កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ខ្លួនគ្រូទស្សន៍ទាយ ម្នាក់ ដែលប៉ុនប៉ងចាប់រំលោភស្ដ្រីម្នាក់ ពេលហៅឲ្យមកសូតមន្តអាគម លើក រាសី នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម នៅម៉ោង៩៖៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ។

បន្ទាប់មកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅ​តុលាការហើយ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទ​ប៉ុនប៉ងរំលោភសេពសន្ថវ: តាម​មាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ ជនសង្ស័យបានបញ្ជូនទៅ ដាក់នៅពន្ធនាគារខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹង ថា ការឃាត់ខ្លួនគ្រូទាយបោកប្រាស់រូបនេះ ធ្វើឡើងដោយកម្លាំងងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ក្រោយ​ទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភកើតឡើង។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង៩និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ ជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែល​បន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើ​ជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិ ឃុំ​ខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។ កម្លាំងអាវុធហត្ថដកហូតបាន ស្រោមអនាម័យចំនួន២, ចានធូបទៀនយ័ន​ចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយពេលធ្វើសកម្មភាព), ស្រាបៀរចំនួន២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987៕

អត្ថបទដែលជាប់ទាក់ទង