ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់យុវជនសង្ស័យ២នាក់លួចមិនសម្រេច

129

ភ្នំពេញ : យុវជនសង្ស័យ២នាក់កម្លាំងនគរបាលល្បាតឃាត់ពេលជនសង្ស័យបំរុងលួចទ្រព្យសម្បត្តិ​គាស់ទូររទេះកាហ្វេតែមិនបានសំរដចសមត្ថកិច្ចយេីង​មកទាន់ហេតុការនេះកេីតឡេីង កាលវេលាម៉ោង០២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុហ៊ុនហុងដា តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉េង លាវហេង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ជនសង្ស័យទី២ ឈ្មោះ សាន់ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ កាលវេលាម៉ោង២រំលងអាធ្រាត្រ កម្លាំងព្រហ្មទណ្ឌខណ្ឌ និងកម្លាំងប៉ុស្តិ៍ផ្សារដើមថ្កូវ បានល្បាតក្នុងមូលដ្ឋាន លុះមកដល់មុខហាងលក់ម៉ូតូហុងដា ផ្លូវមុនីវង្ស ក៏ប្រទះឃើញជនសង្ស័យ២នាក់មានការសង្ស័យ កំពុងធ្វើសកម្មភាពគាស់តូបលក់កាហ្វេ ក៏ចុះឃាត់ និងឆែករកឃើញឧបករណ៍កាច់សោម៉ូតូ និងកាបូបដៃ នៅខ្លួនរបស់ឈ្មោះ សាន់ រតនៈ ហើយកម្លាំងក៏បាននាំជនសង្ស័យទាំងមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

អត្ថបទដែលជាប់ទាក់ទង