ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់បុរសជនសង្ស័យគាស់សោទ្វារតូបលួចម៉ាស៊ីនកិនកាហ្វេ និងទូរ ស័ព្ទដៃ

348

ភ្នំពេញ : បុរសសង្ស័យម្នាក់ត្រូវសមត្ថកិចហចឃាត់ខ្លួនពីបទ លួចមានស្ថានទម្ងន់ទោស (គាស់សោទ្វារតូបលួចម៉ាស៊ីនកិនកាហ្វេ និងទូរ ស័ព្ទដៃ) នៅតូបលក់កាហ្វេបានសំរេចតែសមត្ថកិចុចធ្វេីការស្រាវជ្រាវ​ និងឈានដល់ឃាត់ខ្លួនបាននាំមក ស្នាក់ការប៉ុស្តិ៍ដេីម្បីសាកសួរនាំហេតុការនេះកេីតឡេីង កាលម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចតូបលក់កាហ្វេ ផ្លូវ ជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ អ៊ុច ធាវី ភេទ ស្រី អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ ម៉ាក់ ពី ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរង គ្រោះចាក់សោទ្វារតូបកាហ្វេ (ចំណុចកើត ហេតុ) រួចទៅសម្រាកនៅផ្ទះ រហូតដល់ម៉ោង០៤និង០០នាទី ទៀបភ្លឺ ថ្ងៃទី ១៣-០៣-២០១៩ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Viva ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូចាស់) មកឈប់ជិតតូបលក់កាហ្វេ រួចធ្វើសកម្មភាពយកដែកទួណឺវីសគាស់សោទ្វារតូបលក់កាហ្វេ ចូលលួច យកម៉ាស៊ីនកិនកាហ្វេ ០១គ្រឿង និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក Hiya ពណ៌ខ្មៅ រួចជិះម៉ូតូគេចខ្លួនយកមកលាក់ ទុក នៅក្នុងចេតិយ៍វត្តច្បារអំពៅ។ លុះដល់ម៉ោង ០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី ១៤-០៣-២០១៩ ជនសង្ស័យជិះម៉ូតូ ម៉ាកខាងលើ រកលួចទ្រព្យសម្បត្តិគេទៀត ក៏មានការសង្ស័យភិនភាគដែលជនរងគ្រោះបានដាក់ពសក្យបណ្ដឹងពេល ជិះម៉ូតូក៏ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន និងឆែកឆេរត្រួតពិនិត្យលេីខ្លួនជនសង្ស័យ, ដែកទួណឺវីស១, ដង្កាប់២ និងកូនសោមុខបី១ រួចនាំមកសាលសួរនាំនៅស្នាក់ការប៉ុស្តិ៍ ។

សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំជនសង្ស័យបានឆ្លេីយសារភាពពិតជា បានធ្វេីកម្មភាពគាស់ទូរលលួចយកសម្ភារៈដូចនិងជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងមានរួចនាំជនសង្ស័យទៅ ដកហូតម៉ាស៊ីនកិនកាហ្វេ និងទូរស័ព្ទដៃម៉ាកខាងលើ របស់ជន រងគ្រោះ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង