ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សានុសិស្ស និងគ្រូ សាលាបឋមសិក្សាភូមិរការថ្មី ស្វាយចេក ជាង៨០០នាក់ ទទួលអំណោយ មនុស្សធម៏ ពីទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់

270

បន្ទាយមានជ័យ៖ សិស្សានុសិស្ស៧៧៨នាក់ នៅសាលាបឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាសម្ភារៈសិក្សា និងថវិកាមួយចំនួនរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ ខ្មៅដៃ១ បន្ទាត់១ ជ័រលុប១ និងថវិកា២០០០រៀល ចំណែក លោកគ្រូអ្នកគ្រូ២៩នាក់ ក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀល ព្រម ទាំងឧបត្ថម្ភសម្ភាៈកីឡា ដល់សាលាផងដែរ។

ពិធីប្រគល់អំណោយនេះធ្វើឡើងដោយ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(ស.យ.ម.ក)សាខាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ស្លៃម៉ាន មូសា ប្រធាន ស.យ.ម.ក សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួម ពីលោកប្រធានកណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ សមាជិក សមាជិកា ស.យ.ម.ក និង ស.ស.យ.ក និងអជ្ញាធរមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា៖ សាលាបឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក គឺជាអតីតសាលាបឋម ដែល លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ធ្លាប់សិក្សាថ្នាក់បឋម កាលនៅកុមារភាព គឺអាយុ ប្រមាណ ៨ឆ្នាំ។ នេះបើយោងតាមការជម្រាបផ្ទាល់របស់ លោក ក្នុងឱកាសដែល អញ្ជើញសួរសុខទុក្ខ សំណេះសំណាលជាមួយសិស្សនិងគ្រូសាលានេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង