ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូវិនិយោគលើវិស័យអចលនៈទ្រព្យទីក្រុងឈុងឆីងចាប់អារម្មណ៏ខ្លាំងទៅលើការវិនិយោគលើវិស័យសំណង់ និងអចលនៈទ្រព្យនៅរាជធានីភ្នំពេញ

136

ភ្នំពេញ៖ លោកហាន ប៉ាវឆាង ប្រធានមន្ទីរគ្រប់គ្រងគំរោងគំរូចិន.សឹង្ហបូរីនៃទីក្រុងឈុងឆីង ដែលជាដៃគូសហការរបស់ក្រុមហ៊ុនព្រីនរៀលអីស្តេត បានថ្លែងថា លោកមានការចាប់អារម្មណ៏ខ្លាំងទៅលើការវិនិយោគលើវិស័យសំណង់ និងអចលនៈទ្រព្យនៅរាជធានីភ្នំពេញ ហើយលោកនឹងនាំយកពត៌មានល្អៗពីកម្ពុជា ពិសេសផ្សព្វផ្សាយពីសក្ដានុពលរាជធានីភ្នំពេញ ដែលមានទៅប្រាប់ដល់ក្រុមអ្នកវិនិយោគនៅទីក្រុងឈុងឆីង។

    លោកហាន ប៉ាវឆាងថ្លែងបែបនេះកាលពីរសៀលថ្ងៃទី១៥មិនាក្នុងឧិកាសជួបសំណេះសំណាលជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅរដ្ឋបាលរាជធានីភ្នំពេញ។

  លោកហាន ប៉ាវឆាង បានបន្តថា មន្ទីរគ្រប់គ្រងរបស់លោកក៏មានជំនាញលើការវិនិយោគលើវិស័យហិរញ្ញវត្ថុ,អាកាស ចរណ៏,ដឹកជញ្ជូនផ្លូវគោក និងពត៌មានវិទ្យាជាដើមដែលមានមូលដ្ឋាននៅសឹង្ហបូរី ហើយក៏អាចពង្រីកមកដល់ប្រទេសទី៣ដូចជារាជធានីភ្នំពេញជាដើម។

   លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានគូសបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនជាស្រេច និងរងចាំជួយសំរួលលក្ខន្ធ័វិនិយោគដល់ក្រុមហ៊ុនវិនិយោគមកពីទីក្រុងឈុងឆីង ដែលជាទីក្រុងសម្ពន្ធ័ភាពជាមួយរាជធានីភ្នំពេញ។

  លោកបន្តថា រាជធានីភ្នំពេញ មានសក្ដានុពលច្រើននៅរាជធានីភ្នំពេញ និងមានច្បាប់វិនិយោគដែលមិនស្មុកស្មាញ និងមានការអនុគ្រោះច្រើនដល់អ្នកវិនិយោគរួមនឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ៕

 

អត្ថបទដែលជាប់ទាក់ទង