ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱកាសវិនិយោគនៅកម្ពុជា

112


ពោធិ៍សាត់: នៅថ្ងៃទី ២៩ មីនា ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលមានចក្ខុវិស័យយូរអង្វែង ដើម្បីឈានឆ្ពោះទៅរកដង្ហើមដកចេញចូល និងរស់ដោយខ្លួនឯង ដោយគ្មានការកៀបសង្កត់ពីបរទេស។

ថ្លែងក្នុងឱកាសជួបជាមួយ កម្មករកម្មការិនីរោងចក្រកាត់ដេរនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី 20 ខែមីនាឆ្នាំ 2019 នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កំណែទម្រង់នេះ នឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ប៉ុន្តែនឹងផ្តល់នូវភាពអនុគ្រោះ និងផលប្រយោជន៍កាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ដែលជាឱកាសដ៏ល្អ សម្រាប់វិនិយោគិន និងពាណិជ្ជករទាំងក្នុងស្រុក និងមកពីបរទេស។

សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា
កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ជាបណ្តើរៗមួយចំនួនហើយ ដើម្បីសម្រួលអោយការនាំទំនិញចូលមកកម្ពុជាមានល្បឿនលឿន មិនចំណាយលើតុ ក្រោមតុច្រើន ដូចជាការរំលាយចោលអង្គភាពកាំសាប, ដកចេញកាំកុងត្រូល, និងមិនចាំបាច់តម្រូវអោយស្កែន (Scan) ទំនិញនាំចូល។ ប៉ុន្តែក្នុងករណីដែលយើងសង្ស័យថាមានគ្រឿងញៀន គឺអាចស្កែនបាន ប៉ុន្តែត្រូវធ្វើអោយបានលឿន និងឆាប់រហ័សបំផុត ដើម្បីកុំអោយខកពេលវេលា និងខាតបង់ប្រាក់កាសក្រុមហ៊ុនច្រើន។ ចំពោះការនាំចេញវិញ បើស្កែន គឺធ្វើចំពោះប្រទេសណាដែលគេតម្រូវអោយស្កែនតែប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រកាសអញ្ជើញវិនិយោគគិនជាតិ និងអន្តរជាតិមកវិនិយោគ និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែច្រើនឡើង ៕

អត្ថបទដែលជាប់ទាក់ទង