ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិភ្នងម្នាក់ ត្រូវឃាតករបាញ់សម្លាប់

88

(មណ្ឌលគិរី)៖ ករណីអំពើឃាតកម្ម ជនល្មើសបានបាញ់ប្រហារ ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨៖៥១នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចរយ៉ង ភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ ដើម្បី ស្វែងរកចាប់ជនដៃ ដល់ជាឃាតករ។

បើតាមរបាយការណ៍ លោក កុយ ចំរើន នាយប៉ុស្តិ៍ស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុច ផុស អាយុ៣៩ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ មានប្រពន្ធឈ្មោះ ស្រោញ ចែវ មានកូនចំនួន៧នាក់ ស្រី៦នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីព្រៃវិញ ជាធម្មតាដូចសព្វដង បន្ទាប់មកជនរងគ្រោះ បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី រួចបានផឹកស្រាបៀរ ជាមួយអ្នកភូមិរួចត្រឡប់មកផ្ទះវិញ ហើយបានដេកមើល ទូរស័ព្ទជាមួយកូន រំពិចនោះស្រាប់តែមានជនមិនស្គាល់មុខ មកបាញ់ពីក្រោមផ្ទះត្រូវចំពោះចំនួន២គ្រាប់ ជនរងគ្រោះបានស្លាប់ភ្លាមនៅលើផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង