ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកក្លាហានកាន់ដាវសាម៉ូរ៉ៃ កាប់​ចាក់​គ្នា​នៅ​វត្ត​ត្រឡែង​កែង​ ខេត្ត​កំពង់​ឆ្នាំង​ថ្ងៃបុណ្យចូលឆ្នាំ ត្រូវចូលទ្រុង

149

កំពង់​ឆ្នាំង​៖​ នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅ​វេលា​ម៉ោង​២៖៣០នាទី​ រសៀល​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ បានឃាត់ខ្លួនក្មេងទំនើងម្នាក់ដែលជា ​អ្នក​ក្លាហាន​ ស្បែកដាចកាន់ដាវសាម៉ូរ៉ៃ ដេញកាប់​ចាក់​គ្នា​នៅ​វត្ត​ត្រឡែង​កែង​ ខេត្ត​កំពង់​ឆ្នាំង​ ហើយ​ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា​ ជនសង្ស័យ​ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។ ករណីហិង្សាដោយចេតនា​ នៅចំណុចខ្លាកូនភូមិផ្សារត្រាច ឃុំលង្វែក​ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤០​នាទី​ល្ងាច ។

សូម​បញ្ជាក់​ថា​ ក្រុម​ក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែង កែង ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ ជជនសង្ស័យជាបក្ខពួកដទៃ​ទៀត​ ។

ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថ្ងៃ សំរាប់ថ្ងៃចូលឆ្នំាថ្មីនេះ គ្រប់គ្នាៗតែងតែសប្បាយរីករាយរំាលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយផងដែរ តែផ្ទុះទៅវិញបែរជាមានមនុស្សមួយចំនួនបែរជាបង្ករឿងរ៉ាវទាស់ឈ្លោះគ្នាទៅវិញ ដោយយោងទៅតាមគណនីហ្វេសប៊ុក Yin Pheav បានជួបហេតុការណ៍នោះ ហើយបានថតវីដេអូពីក្នុងរថយន្ត ដោយផ្តិតរូបក្មេងទំនើងជាច្រើននាក់ ដេញកាប់យ៉ាងសាហាវ បណ្តាលឲ្យមានរបួសផងដែរ។

ក្មេងស្ទាវ២ក្រុម បានលើកគ្នា មកកាប់គ្នាយ៉ាងសាហាវ នៅថ្ងៃចូលឆ្នាំទី៣ នៅវត្តត្រឡែងកែង ដោយក្នុងនោះមហាជនបានសម្តែងការមិនពេញចិត្តចំពោះទង្វើក្មេងៗទាំងនោះ និងសំណូមពរអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្ក ដោយសារតែមានទាំងរូបភាពនិងវីដេអូយ៉ាងច្បាស់ជាភស្តុតាង។

ចូលឆ្នាំ កាន់ដាវ មានន័យថាប៉ុនប៉ងមនុស្សឃាត ឬក៏ មានបំណងបង្ករបួសស្នាមដល់អ្នកដ៏ទៃ។ ហើយបើឃើញមុខប៉ុណ្ណឹងហើយ ធ្វើសកម្មភាពកាប់សាហាវយ៉ាងនេះ បើចាប់ដាក់គុកមិនបានទេ អាជ្ញាធរ គឺចោលម្សៀតហើយ។
បើមិនចាប់ពួកអាអស់នេះដាក់គុកទេ គួរឱ្យវាធ្វើជាអាជ្ញាធរវិញទៅ៕

អត្ថបទដែលជាប់ទាក់ទង