ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត ពាក់ស្លាកលេខ ខេមរភូមិន្ត បើកបុកវិមានឯករាជ្យ ក្នុងក្រុងស្ទឹងសែន

92

ខេត្តកំពង់ធំ ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងថា មានករណីរថយន្តតូយ៉ូតាវីហ្គោ ពាក់ស្លាកលេខ ខេមរភូមិន្ត ២-០៥០៤ ពន្លះ វិមានឯករាជ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទាំងយប់ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១៨ មេសា ២០១៩។

អ្នកបើកបរនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ជុំវិញករណីនេះ ក៏មានមតិមហាជនដែលបានឃើញហេតុការណ៍នេះ អ្នកខ្លះនិយាយថា សង្ស័យអ្នកបើកបរងងុយដេក។ ចំណែកប្រជាពលរដ្ឋខ្លះទៀតនិយាយថា មកពី វិមានឯករាជ្យ មិនបានដាក់ភ្លើងសញ្ញាចរាចរណ៍ ឲ្យបានត្រឹមត្រូវ ទើបបណ្តាលឲ្យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ដែលជាហេតុធ្វើឲ្យកើត មានគ្រោះថ្នាក់យ៉ាងដូច្នេះ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
នេះជាព័ត៌មានជាបឋម ។

សូមបញ្ជាក់ថា វិមានឯករាជ្យនេះ កំពុងធ្វើការសាងសង់ នៅមុខសណ្ឋាគារអរុណរះ ៕

អត្ថបទដែលជាប់ទាក់ទង