ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មិនមានជាប់ពាក់ព័ន្ធនឹងទង្វើជាប់ពិរុទ្ធរបស់អតីតប្រធាននិងអតីតអនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យនោះទេ

100

ភ្នំពេញ៖ ពាក់ព័ន្ធករណីលោកស្រី សុខរ័ត្ន សុវណ្ណបច្ចៈសីលា និងសហការី
ជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារនោះ នៅថ្ងៃទី 19 ខែមេសានេះបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីសេចក្តី ថ្លៃថ្នូរនៃការគោរពច្បាប់របស់ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដោយមិនមានជាប់ពាក់ព័ន្ធនឹងទង្វើជាប់ពិរុទ្ធរបស់អតីតប្រធាននិងអតីតអនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យនោះទេ។

ទង្វើជាប់ពិរុទ្ធរបស់អតីតប្រធានលោកស្រីសុខរ័ត្នសុវណ្ណបច្ចៈ សីលានិងអតីតអនុប្រធានលោកច័ន្ទ ភាព នៃគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យនៅខេត្តព្រះវិហារគឺជាការប្រព្រឹត្តរបស់បុគ្គលសុទ្ធសាធ ដោយពុំមានជាប់ពាក់ព័ន្ធនឹងការបំពេញភារកិច្ច ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ សោះឡើយ ពីព្រោះអ្នកទាំងពីរបានបាត់បង់នូវសិទ្ធិចុះបំពេញបេសកកម្មក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាទីគ្រោះនិងផ្ដល់យោបល់តាំងពីខែធ្នូឆ្នាំ 2018 ស្អែកលើលិខិតរបស់ប្រធានថ្មីនៃគណបក្សសម័យក្នុងកម្មវត្ថុស្នើសុំបញ្ចបមុខតំណែង និងផ្អាកសកម្មភាពនៃសមាសភាពចាស់ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ ដោយគោរពឆន្ទៈស្វ័យសម្រេច និងអធិបតេយ្យភាពរបស់គណបក្សសាមី លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ បានឈប់ចេញលិខិតបេសកកម្មឲ្យសមាសភាពចាស់នៃគណបក្សនេះចាប់តាំងពីពេលនោះមកម្ល៉េះ។ ជាក់ស្ដែងសមាសភាពចាស់ក៏បានបាត់បង់ការចូលរួមប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដោយខ្លួនឯងផងដែរ។ ដោយឡែកប្រធាននិងអនុប្រធានទើបជាប់ឆ្នោតថ្មីរបស់គណបក្សនេះបានមកចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍រាំមានការតែងតាំងជាសមាជិកពេញសិទ្ធិជាផ្លូវការ។ សូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យបានធ្វើសមាជកាលពីថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2018 ដោយផ្លាស់ប្ដូរឈ្មោះមកជាគណបក្សនគរប្រជាធិបតេយ្យ និងបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីដែលក្នុងនោះលោកស្រីសុខរ័ត្នសុវណ្ណបច្ចៈសីលា និងលោកច័ន្ទ ភាព លែងជាប្រធាននិងអនុប្រធានគណបក្សនេះក្នុងអាណត្តិថ្មីតទៅទៀតហើយ។ ទាំងសមាជគណបក្ស ទាំងការផ្លាស់ប្ដូរថ្មីនេះ
ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការស្អែកលើច្បាប់ស្តីពីគណបក្សនយោបាយ។
សេចក្តី ថ្លៃថ្នូរនិងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលការបំពេញភារកិច្ច របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គឺដោយសារតែស្ថាប័នថ្មីនេះ ឈរលើសតិសម្បជញ្ញៈផ្អែកលើការពិត ដោយប្រកាន់ខ្ជាប់នូវការគោរពអនុវត្ត ព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ព្រមទាំងការគោរពច្បាប់ទាំងឡាយរបស់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង