ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូដួលចូល រថយន្តកុងតែន័រ កិនបែកក្បាល ស្លាប់

87

ម៉ូតូ និងរថយន្តបើកស្របទិសគ្នា លុះមកដល់មុខផ្សារព្រែកឯង មិនជាមានហេតុការណ៍អ្វីទេ ស្រាប់តែម៉ូតូដួល បណ្តាលអោយជនរងគ្រោះខ្ទាតចូលក្រោមរថយន្ត កិនស្លាប់តែម្តង នៅយប់ថ្ងៃទី 20 ខែមេសាឆ្នាំ 2019 នៅចំណុចផ្សារព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ នគរបាលមូលដ្ឋានបានបន្ដថា ជនរងគ្រោះ ឈ្មោះ ស្រេង ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ រាល់នៅភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀន ស្វាយខេត្តកណ្ដាល ត្រូវរថយន្តកុងតឺន័រកិនបែកក្បាល ហូរឈាមពេញថ្នល់ ស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះអោក សង្ហា រស់នៅភូមិក្ងោក ឃុំ ត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង