លោកអភិបាលខណ្ឌថ្មី យករថយន្តដឹកទឹកបាញ់ទឹកស្រោចតាមទីធ្លាសាលាបឋមសិក្សាក្នុងខណ្ឌចំការមន ដើម្បីកាត់បន្ថយកំដៅសិស្ស
ភ្នំពេញ ៖ តាមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមនដែលទើបប្រកាសឡើងកាន់តំណែងថ្មី បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកស្រោចទីធ្លា តាមសាលាបឋមសិក្សានានា នៅក្នុងខណ្ឌចំការមន ដើម្បីកាត់បន្ថយកំដៅ ខណៈដែលអាកាសធាតុ មានការប្រែប្រួលឡើងកំដៅខ្លាំង និងបង្ក កុំអោយកើតមានជំងឺជាយថាហេតុនោះ។