ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីអោងសានស៊ូជី នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រីកចំណងមិត្តភាពលើគ្រប់វិស័យ

91

ភ្នំពេញ៖ នៅថ្ងៃទី 26 ខែមេសានេះក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិបានចេញ សេចក្តីប្រកាសព័ត៌មានទស្សនកិច្ចផ្លូវការ របស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកាន់ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៩ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ២០១៩ ។

ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី និងចូលបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនៅក្នុងព្រះបរមរាជវាំង។

លោកស្រីក៏នឹងចូលជួបសំដែងការគួរសមជាបន្តបន្ទាប់ជាមួយសម្ដេចវិបុលសេនាភក្តី សាយឈុំប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញ្ញាចក្រីហេងសំរិនប្រធានរដ្ឋសភា។

លោកស្រីក៏នឹងមានជំនួបពិភាក្សាទ្វេភាគី ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីទីប្រឹក្សារដ្ឋនិងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យនិងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ នៅចុងបញ្ចប់នៃ ដំណើរទស្សនកិច្ចលោកស្រី នឹងអញ្ជើញទៅទស្សនា ប្រាសាទមួយចំនួននៅខេត្តសៀមរាប។

បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីអោងសានស៊ូជីនៅព្រះរាជាណាចក្រកម្ពុជា និងពង្រីកថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាននិងពហុភាគីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង